នាថ្ងៃសុក្រ ១៤ រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ដល់ថ្ងៃអង្គារ ០៣ កើត ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ១០ ដល់ថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០១៨ ក្រុមការងារមន្ត្រីបច្ចេកទេស នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប ដឹកនាំដោយឯកឧត្តម មាស អឿន ទីប្រឹក្សាអាជ្ញាធរទន្លេសាប បានបន្តចុះសិក្សាស្រាវជ្រាវពីស្ថានភាពផលិតកម្មកសិកម្ម ការប្រើប្រាស់ជី ថ្នាំសម្លាប់សត្វល្អិត ក្នុងវិស័យកសិកម្មរបស់ប្រជាកសិករក្នុងតំបន់ជុំវិញបឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រ ស្រុកមោងឬស្សី ស្រុកសង្កែ ខេត្តបាត់ដំបង និងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។ ការសិក្សានេះ ផ្តោតសំខាន់ជាចំបងទៅលើៈ
- បច្ចេកទេសដាំដុះដំណាំ បរិមាណផ្ទៃដីបង្កបង្កើនផល និងតម្លៃផលិតផលដំណាំ
- ប្រភេទជីកសិកម្ម (ឈ្មោះជី ប្រភពជី រយៈពេលប្រើប្រាស់ តម្លៃ )
- ប្រភេទថ្នាំពុលកសិកម្មមាន ដូចជា ថ្នាំសម្លាប់សត្វល្អិត ថ្នាំជំងឺ ថ្នាំបំប៉ន និងថ្នាំសម្លាប់ស្មៅ (ឈ្មោះថ្នាំ ប្រភពថ្នាំ សារធាតុសកម្ម រយៈពេលប្រើប្រាស់ តម្លៃ )