ថ្ងៃពុធ ១០រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ 2018 មន្ត្រីនាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប ដឹកនាំដោយលោក យ៉ាន់ សំរិទ្ធ ប្រធាននាយកដ្ឋាន បានបន្តចុះអនុវត្តន៍ផែនការសកម្មភាពប្រចាំឆ្នាំ២០១៨ លើការសិក្សាពីបច្ចុប្បន្នភាពប្រជាសាស្ត្រនិងសេដ្ឋកិច្ចសង្គមនៅតំបន់អាងស្ទឹងជីក្រែង ស្ថិតនៅស្រុកជីក្រែង ខេត្តសៀមរាប និងអាងស្ទឹងស្ទោង ស្រុកស្ទោងខេត្តកំពង់ធំ ។ ការសិក្សានេះ ដើម្បីធ្វើបច្ចុប្បន្នភាពប្រជាស្រាស្ត្រ សេដ្ឋកិច្ចសង្គម និងស្វែងយល់ពីសារៈប្រយោជន៍ និងយន្តការការគ្រប់គ្រង និងអភិវឌ្ឍន៍អាងស្ទឹងប្រកបដោយប្រសិទ្ធភាព។