សកម្មភាព​សិក្សា​ពី​ស្ថានភាព​ផលិតកម្ម​កសិកម្ម ការប្រើប្រាស់​ជី ថ្នាំ​សម្លាប់​សត្វល្អិត ក្នុង​វិស័យ​កសិកម្ម​

​នា​ថ្ងៃទី ២៧ ដល់​ថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០១៨ ក្រុមការងារ​មន្ត្រី​បច្ចេកទេស នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ ឯកឧត្តម មាស អឿន ទីប្រឹក្សា​អាជ្ញាធរ​ទន្លេសាប បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​ពី​ស្ថានភាព​ផលិតកម្ម​កសិកម្ម  ការប្រើប្រាស់​ជី ថ្នាំ​សម្លាប់​សត្វល្អិត ក្នុង​វិស័យ​កសិកម្ម​របស់​ប្រជាកសិករ​ក្នុង​តំបន់​ជុំវិញ​បឹង​ទន្លេសាប ស្ថិតក្នុង​ក្រុង​សៀមរាប ស្រុក​ជីក្រែង និង​ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។ ការសិក្សា​នេះ ដើម្បី​៖
-  សិក្សា​ពី​បរិមាណ​ផ្ទៃដី​បង្កបង្កើនផល  បច្ចេកទេស​ដាំ​ដុះ​ដំណាំ និង​តម្លៃ​ផលិតផល​ដំណាំ​។​
-  ប្រភេទ​ជី​កសិកម្ម (​ឈ្មោះ​ជី ប្រភព​ជី រយៈពេល​ប្រើប្រាស់ តម្លៃ ។​ល​។​)
-  ប្រភេទ​ថ្នាំពុល​កសិកម្ម​មានដូចជា​៖ ថ្នាំ​សម្លាប់​សត្វល្អិត ថ្នាំ​ជំងឺ ថ្នាំ​បំប៉ន និង​ថ្នាំ​សម្លាប់​ស្មៅ (​ឈ្មោះ​ថ្នាំ ប្រភព​ថ្នាំ សារធាតុ​សកម្ម រយៈពេល​ប្រើប្រាស់ តម្លៃ ។​ល​។​