នាថ្ងៃអង្គារ ២ រោច ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០១៨ មន្ត្រីបច្ចេកទេស នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប ដឹកនាំដោយលោក យ៉ាន់ សំរិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ បានបន្តការសិក្សាស្រាវជ្រាវពីស្ថានភាពទូទៅសេដ្ឋកិច្ចសង្គម បរិស្ថាន និងការប្រើប្រាស់ធនធានធម្មជាតិ ផ្នែកសេដ្នកិច្ចសង្គម(Socio economic study) នៃផែនការសកម្មភាពឆ្នាំ2018 នៅតំបន'ស្នូលព្រែកទាល់ លើជីវភាពប្រជាពលរដ្ឋរស់នៅភូមិក្បាលតោល ឃុំ កោះជីវាំង ស្រុក ឯកភ្នំ ខេត្តបាត់ដំបង។