នាព្រឹកថ្ងៃ ពុធ ១១ កើត ខែស្រាពណ៍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនិងថ្ងៃទី ២២ ខែសីហា ឆ្នាំ២០១៨ នៅសាលប្រជុំទីស្តីការក្រសួងធនធានទឹក និងឧតុនិយម (ក្បាលថ្នល់) អាជ្ញាធរទន្លេសាប បានរៀបចំកិច្ចប្រជុំពិនិត្យតាមដានលទ្ធផលការអនុវត្តផែនការសកម្មភាពប្រចាំឆមាសទី ១ នៃផែនការសកម្មភាពប្រចាំឆ្នាំ ២០១៨ របស់អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរទន្លេសាប រយៈពេល៦ ខែ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ែល តូនី អគ្គលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជា ប្រធានអាជ្ញាធរទន្លេសាប ។ សមាសភាពចូលរួមកិច្ចប្រជុំមានថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន ទីប្រឹក្សា ថ្នាក់នាយកដ្ឋាន និងមន្ត្រីការិយាល័យទទួលបន្ទុកអនុវត្តសកម្មភាព ។
កិច្ចប្រជុំ បានផ្តោតលើ ៖
- វឌ្ឍនភាពនៃការអនុវត្តសកម្មភាពនីមួយៗ
- របកគំហើញនៃលទ្ធផលស្រាវជ្រាវរយៈពេល 6 ខែ
- ការបន្តអនុវត្តសកម្មភាពបានកំពុងអនុវត្ត និងមិនទាន់អនុវត្ត អោយកាន់តែមានប្រសិទ្ធភាព
- ពិភាក្សា ចែករំលែកការយល់ដឹងពីការអនុវត្តសកម្មភាពនីមួយៗ
- ពិនិត្យលើចំនុចខ្វះខាត ដើម្បីប្រសិទ្ធភាពការងារបន្ត
ជារួម កិច្ចប្រជុំ បានពិភាក្សា ផ្តល់យោបល់ដោយផុលផុស រវាងថ្នាក់ដឹកនាំ និងមន្ត្រីក្នុងនាមជាអ្នកអនុវត្តសកម្មភាព ហើយនឹងបន្តខិតខំប្រឹងប្រែងកែសម្រួលអោយបានកាន់តែប្រសើរឡើងរាល់ចំនុចខ្វះខាតទាំងលក្ខណៈបច្ចេកទេស និងលក្ខណៈរដ្ឋបាល ដើម្បីភាពជោគជ័យការងារក្នុងការអនុវត្តផែនការសកម្មភាពឆ្នាំ២០១៨ទទួលបានជោគជ័យ ប្រកបដោយប្រសិទ្ធខ្ពស់។