ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ អញ្ជើញ​ចូលរួម​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ​

​ថ្ងៃ​ច័ន្ទ ២ កើត ខែស្រាព​ណ៌ ឆ្នាំច សំរឹទ្ធ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០១៨ នៅ​ទី​រួម​ខេត្តសៀមរាប ​ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ  អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ ក្នុងការ​ពិនិត្យ និង​រៀបចំ​អនុសាសន៍ នៃ​ការសិក្សា​របស់​ក្រុមប្រឹក្សា ក្រោម​ការសម្របសម្រួល​ដឹកនាំ​ដោយ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា និង​លេខាធិការដ្ឋាន​គណៈកម្មកា​រ​ទន្លេមេគង្គ ។​