នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣ រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ លោក សរ គឹមសាន្ត ប្រធាននាយដ្ឋានរដ្ឋបាល ផែនការ និងសហប្រតិបត្តិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប បានដឹកនាំមន្ត្រីជំនាញ ចូលរួមកិច្ចប្រជុំអន្តរក្រសួង ស្តីពីផែនការក្របខណ្ឌឆ្នាំ២០១៩ នៅក្រសួងមុខងារសាធារណៈ ។