វគ្គ​ពង្រឹង​ការយល់ដឹង​អំពី​សារៈប្រយោជន៍ នៃ​ការប្រើប្រាស់ និង​គ្រប់គ្រង​ព័ត៌មាន​-​ទិន្នន័យ TSA-Server របស់​អាជ្ញាធរ​ទន្លេសាប

​នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ៩​កើត ខែ​បឋមាសាឍ ឆ្នាំច សំ​រឹ​ទ្ទិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០១៨ នៅ​សាល​បណ្តុះបណ្តាល អគារ​ដើមត្នោត នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម (​ក្បាលថ្នល់​) មាន​រៀបចំ​វគ្គ​ពង្រឹង​ការយល់ដឹង​បន្ថែម អំពី​សារៈប្រយោជន៍ នៃ​ការប្រើប្រាស់ និង​គ្រប់​គ្រង់​ព័ត៌មាន ទិន្នន័យ​ក្នុង​ប្រព័ន្ធ TSA-Server ក្រោម​អ​ធិ​តី​ភាព​ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប ដែលមាន​ការអញ្ជើញ​ចូលរួម​ពី​លោក​-​លោកស្រី​ជា​ប្រធាន​-​អនុប្រធាននាយកដ្ឋាន ប្រធាន​អនុប្រធាន​ការិយាល័យ និង​ក្រុមការងារ​ជំនាញ​របស់​អគ្គលេខាធិកា​រដ្ឋា​ន នៃ​អាជ្ញាធរ​ទន្លេសាប​។ វគ្គ​ពង្រឹង​ការយល់ដឹង​ពី​សារៈប្រយោជន៍ នៃ​ការប្រើប្រាស់ និង​គ្រប់គ្រង​ព័ត៌មាន​-​ទិន្នន័យ TSA-Server នេះ  ដើម្បី​ឲ្យ​មន្ត្រីក្រោមឱវាទ អ​ទស ទទួលបាន​ការយល់ដឹង​ស៊ីជម្រៅ​ពី​អត្ថប្រយោជន៍​នៃ​ការ​ប្រ់​ប្រាស់ និង​ការគ្រប់គ្រង​ព័ត៌មាន ទិន្នន័យ​ក្នុង​ប្រព័ន្ធ Sever  (Sever Data file) និង​ជម្រុញ​ការយកចិត្តទុកដាក់​ឲ្យ​កាន់តែ​សកម្ម​ក្នុងការ​បញ្ជូន​រាល់​ទិន្នន័យ​និង​ឯកសារ​ទៅ​រក្សាទុក​ក្នុង​ប្រព័ន្ធ TSA-Sever ក្នុងទិសដៅ​ប្រមូលផ្តុំ​ឯកសារ​ទិ​ន្ន័​ន័យ ដែល​នឹង​បង្ក​ភាពងាយស្រួល​ក្នុងការ​គ្រប់គ្រង រក្សាទុក​ប្រកបដោយ​សុវត្ថិភាព និង​ការចែករំលែក​។​