នាថ្ងៃ ១៤ កើត ខែជេស្ន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ទី ២៨ ខែ ឧសភា ឆ្នាំ ២០១៨ មន្ត្រីបច្ចេកទេស នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប ដឹកនាំដោយ ឯកឧត្តម មាស អឿន ទីប្រឹក្សា អាជ្ញាធរទន្លេសាប បានបន្តចុះសិក្សាស្រាវជ្រាវពីស្ថានភាពផលិតកម្មកសិកម្ម ការប្រើប្រាស់ជី ថ្នាំសម្លាប់សត្វល្អិត ក្នុងវិស័យកសិកម្មរបស់ប្រជាកសិករក្នុងតំបន់ជុំវិញបឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រ ក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ និងស្រុកស្ទោង ខេត្តកំពង់ធំ។ ការសិក្សានេះ បានផ្តោតជាចំបងទៅលើ៖
- បរិមាណផ្ទៃដីបង្កបង្កើនផល
- បច្ចេកទេសដាំដុះដំណាំ និងតម្លៃផលិតផលដំណាំ
- ប្រភេទជីកសិកម្ម (ឈ្មោះជី ប្រភពជី រយៈពេលប្រើប្រាស់ តម្លៃ ។ល។)
- ប្រភេទថ្នាំពុលកសិកម្មមានដូចជា៖ ថ្នាំសម្លាប់សត្វល្អិត ថ្នាំជំងឺ ថ្នាំបំប៉ន និងថ្នាំសម្លាប់ស្មៅ (ឈ្មោះថ្នាំ ប្រភពថ្នាំ សារធាតុសកម្ម រយៈពេលប្រើប្រាស់ តម្លៃ ។ល។)