សកម្មភាព​សិក្សា​ស្រាវជ្រាវ​ពី​បច្ចុប្បន្នភាព​ប្រជាសាស្ត្រ​និង​សេដ្ឋកិច្ចសង្គម​នៅតាម​បណ្តា​អាង​ស្ទឹង​ជុំវិញ​បឹង​ទន្លេសាប

នារ​សៀ​ស​ថ្ងៃ​អង្គារ ៨ កើត ខែ​ជេ​ស្ធ ឆ្នាំច សំរិទ្ធ​ស​ក័ ព​.​ស ២៥៦២ ត្រូវ​និង​ថ្ងៃទី ២២ ឧសភា ២០១៨ មន្ត្រី​បច្ចេកទេស​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប  ដឹកនាំ​ដោយ​លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន បាន​បន្ត​ចុះ​អនុវត្តន៍​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​២០១៨ លើ​ការសិក្សា​ស្រាវជ្រាវ​ពី​បច្ចុប្បន្នភាព​ប្រជាសាស្ត្រ​និង​សេដ្ឋកិច្ចសង្គម​នៅ​អាង​ស្ទឹង​ជី​និ​ត ស្ថិតនៅ​ស្រុក​សន្ទុក និង​ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។ ការសិក្សា​នេះ ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ប្រជា​ស្រា​ស្ត្រ សេដ្ឋកិច្ចសង្គម និង​ស្វែងយល់​ពី​សារៈប្រយោជន៍ ក៏ដូចជា​ភាព​ប្រឈម​នានា​ក្នុងការ​គ្រប់គ្រង អភិវឌ្ឍន៍​អាង​ស្ទឹង​ប្រកបដោយ​និរន្ត​ភាព​។​