កិច្ចប្រជុំ​ពិភាក្សា​លើ​សេចក្តីព្រាង​រៀបចំ​កសាង​ផែនការ​យុទ្ធសាស្ត្រ​ប្រាស្រ័យ​ទាក់ទង​អាជ្ញាធរ​ទន្លេសាប ២០១៨-២០២០

​នារ​សៀ​ស​ថ្ងៃ​ព​ហ​ស្ប​តិ៍ ៣​កើត ខែ​ជេ​ស្ធ ឆ្នាំច សំរិទ្ធ​ស​ក័ ព​.​ស ២៥៦២ ត្រូវ​និង​ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០១៨ នៅ​សាលប្រជុំ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ បាន​សម្របសម្រួល​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​លម្អិត​លើក​ទី ២ ជាមួយ​មន្ត្រី​ថ្នាក់ដឹកនាំ​អគ្គលេខាធិការដ្ឋាន និង​ថ្នាក់​នាយកដ្ឋាន ក្រោម​ឱវាទ​អាជ្ញាធរ​ទន្លេសាប ដើម្បី​ពិនិត្យ​កែសម្រួល​លើ​សេចក្តីព្រាង​រៀបចំ​កសាង​ផែនការ​យុទ្ធសាស្ត្រ​ប្រាស្រ័យ​ទាក់ទង Strategic សម្រាប់​អាជ្ញាធរ​ទន្លេសាប ២០១៨-២០២០ (Communication Plan For Tonle Sap Authority 2018-20120) ក្នុង​ពង្រឹង​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​របស់​អាជ្ញាធរ​ទន្លេសាប ២០១៦-២០២០ ។ ជាក់ស្តែង ការរៀបចំ​កសាង​ឯកសារ​យុទ្ធសាស្ត្រ​ខាងលើនេះ គឺ​ដើម្បី​ជម្រុញ​ប្រសិទ្ធភាព​ការងារ​ក្នុងការ​ចែករំលែក​ការយល់ដឹង បទពិសោធន៍ និង​ផ្សព្វផ្សាយ​ព័ត៌មាន ទិន្នន័យ បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ រួមជាមួយ​លទ្ធផល​ការងារ​បានមកពី​ការសិក្សា​ស្រាវជ្រាវ ទៅដល់​ក្រសួង​ស្ថាប័ន ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ ថ្នាក់មូលដ្ឋាន​សហគម​ន៍ ថ្នាក់​អន្តរជាតិ ថ្នាក់​តំបន់ ដៃគូរ​អភិវឌ្ឍន៍ និង​ភាគី​ពាក់ព័ន្ធ​នានា ជាពិសេស​ការពង្រឹង​ពង្រីក​កិច្ចសហប្រតិបត្តិការ ក្នុង​ការចូល​រួមការ​គ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍន៍​ធនធាន​ដ៏​កម្រ​នៅ​តំបន់​ទន្លេសាប ។​