សកម្ម​ភាពចុះ​សិក្សា​ពី​ស្ថានភាព​ផលិតកម្ម​កសិកម្ម របស់​ប្រជាកសិករ​ក្នុង​តំបន់​ជុំវិញ​បឹង​ទន្លេសាប

​នា​ថ្ងៃ ច័ន្ទ ៨ រោច ខែ​ពិសាខ ឆ្នាំច សំរឹទ្ធ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ ២០១៨ ឯកឧត្តម មាស អឿន ទីប្រឹក្សា​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​មន្ត្រី​បច្ចេកទេស នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​ពី​ស្ថានភាព​ផលិតកម្ម​កសិកម្ម ការប្រើប្រាស់​ជី ថ្នាំ​សម្លាប់​សត្វល្អិត ក្នុង​វិស័យ​កសិកម្ម​របស់​ប្រជាកសិករ​ក្នុង​តំបន់​ជុំវិញ​បឹង​ទន្លេសាប ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​ប្រាសាទបាគង ស្រុក​ពួក និង​ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​។ ការសិក្សា​នេះ ដើម្បី​ប្រមូល​ទិន្នន័យ ព័ត៌មាន ពាក់ព័ន្ធ​នឹង​៖
-  បរិមាណ​ផ្ទៃដី​បង្កបង្កើនផល​
-  ប្រភេទ​ពូជ​ដំណាំ​កសិកម្ម  វិធីសាស្ត្រ និង​បច្ចេកទេស​ដាំ​ដុះ​
-  ប្រភេទ​ជី​កសិកម្ម (​ឈ្មោះ​ជី ប្រភព​ជី រយៈពេល​ប្រើប្រាស់ តម្លៃ ។​ល​។​)
-  ប្រភេទ​ថ្នាំពុល​កសិកម្ម​មានដូចជា​៖ ថ្នាំ​សម្លាប់​សត្វល្អិត ថ្នាំ​ជំងឺ ថ្នាំ​បំប៉ន និង​ថ្នាំ​សម្លាប់​ស្មៅ (​ឈ្មោះ​ថ្នាំ ប្រភព​ថ្នាំ សារធាតុ​សកម្ម រយៈពេល​ប្រើប្រាស់ តម្លៃ ។​ល​។​) ។​