សកម្មភាពរបស់ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប អមដំណើរដោយ ឯកឧត្តម លឹម ពុយ អនុប្រធានអាជ្ញាធរទន្លេសាប ឯកឧត្តម ចាន់ យុត្ថា អគ្គលេខាធិការអាជ្ញាធរទន្លេសាប លោកឧត្តមសេនីយទោ មួន សារ៉ន ប្រធាននាយកដ្ឋាននគរបាលអន្តរាគមន៍ រួមជាមួយថ្នាក់ដឹកនាំ
ជាច្រើនរូបទៀត បានចូលរួមចុះ ត្រួតពិនិត្យ នៅក្នុងប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាបជំហ៊ានទី២ ក្នុងខេត្តបាត់ដំបង-យឿ ឡើងត្រីវត្តស្លាកែត និងនៅក្នុងខេត្តសៀមរាប ពោធិ៍សាត់ កំពង់ធំ និងខេត្តកំពង់ឆ្នាំង ។ ក្នុងយុទ្ឋនាការនៃការលុបបំបាត់ បទល្មើសនេសាទ ជំហ៊ានទី២នៅបឹងទន្លេសាប គិតចាប់ពីថ្ងៃទី ០៧ ខែមករា ដល់ថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០១២ ។
ជាលទ្ឋផលក្នុងប្រតិបត្តិការជំហ៊ានទី២ ក្នុងរយៈពេល ១៣ថ្ងៃ ( ចាប់ពីថ្ងៃទី ០៧-១៩ ខែមករា ឆ្នាំ ២០១២ ) ក្រុមការងារ សម្រេចបាន ៖
-រឹបអូស និងដុតបំផ្លាញស្បៃណរ៉ាវ របាំងសាច់មង ច្បរ និងរបាំងសាច់អួន បានចំនួន ១៦០.៣៣០ ម
-រឹបអូស និងដុតបំផ្លាញលប និងឆ្នុកធំៗ ចំនួន ១៦៩
-រឹបអូស និងដុតបំផ្លាញឧបករណ៍ឡុក ចំនួន ១៧០ កន្លែង
-រឹបអូស និងដុតបំផ្លាញក្បាលបរ បានចំនួន ៦៧ គ្រឿង
- រឹបអូស និងដុតបំផ្លាញណរ៉ាវ និងរបាំងព្រួល (ធ្វើពីឬស្សី ) ចំនួន ៩.០៩០ ម
- រឹបអូសឧបករណ៍សម្រាប់ឆក់ត្រីចំនួន ០៤ គ្រឿង
- រឹបអូស និងដុតបំផ្លាញបង្គោលធ្នស់-ណរ៉ាវ ចំនួន ៨.៤០៣ ដើម
-ចាប់បានទូក ចំនួន ១៩ គ្រឿង ( ប្រភេទសំប៉ាន ទូកម៉ាស៊ីន និងទូកចែវ )
- រឹបអូស ដងឈីប ( ៩ម , ១២ម និង ១៣ម ) ចំនួន ១៤ ដើម
-រឹបអូស ឈីបយន្ត ចំនួន ០៤ គ្រឿង
-រឹបអូស ធុងក្លាសេ ចំនួន ០៤
-រឹបអូស ក្តារស្គី ចំនួន ០២
-រឹបអូស សាប ចំនួន ០២ កន្លែង ស្មើនឹង ៣០ម
-រឹបអូសច្រវ៉ាក់ដាក់នៅតាមជើងមង ចំនួន ២០០ គីឡូក្រាម
-លែងត្រីចំរុះ សរុបចំនួន ១.៥០០ គីឡូក្រាម
-ឃាត់ខ្លួនជនល្មើសបានចំនួន ១៩ នាក់ និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ
-បានដាក់ពាក្យបណ្តឹងទៅព្រះរាជអាជ្ញា ដើម្បីចុះឆែកឆេរផ្ទះ ០១ កន្លែង
-បានដាក់ពាក្យបណ្តឹងទៅព្រះរាជអាជ្ញា ដើម្បីចេញដីកាស្វែងរកចាប់ខ្លួនជនល្មើសចំនួន ៣ នាក់ ។
ជាសង្ខេបក្នុងការតាមដាន វាយតម្លៃលើយឿនៅក្នុងបណ្តាខេត្ត រាជធានី ទាំង ៥ ក្រុមការងារអាចធ្វើការសង្ខេបដូចខាង ក្រោម ៖
ជាមធ្យមទិន្នន័យដែលស្រង់តាមយឿ ក្នុងខេត្តនីមួយៗ មានប្រមាណជាមធ្យម ៖
-រាជធានី ៖ ៨៩ តោន/ថ្ងៃ
-កំពង់ឆ្នាំង ៖ ២៩ តោន/ថ្ងៃ
-ពោធិ៍សាត់ ៖ ២៧ តោន/ថ្ងៃ
-សៀមរាប ៖ ៥១ តោន/ថ្ងៃ
-បាត់ដំបង ៖ ៤ តោន/ថ្ងៃ
សរុបចំពោះយឿទាំង ៥ ខេត្ត ៖ ២០០ តោន/ថ្ងៃ ។