សកម្មភាព​ស្ដី​ពី​ការចុះ​សិក្សា​ស្រាវជ្រាវ​អំពី​ ​រុក្ខ​សាស្ដ្រ (BOTANIC) ព្រៃ​លិច​ទឹក នៅ​ខេត្ដ​ពោធិសាត់​

ថ្ងៃទី 02 ខែឧសភា ឆ្នាំ 2012 ក្រុមការងារនាយកដ្ឋានធនធានធម្មជាតិ នៃអាជ្ញាធរទន្លេសាប បានចុះសិក្សាអំពី រុក្ខសាស្ដ្រ (BOTANIC) នៃព្រៃលិចទឹក ដែលមានទីតាំង នៅ ឃុំកំពង់លួង ស្រុកក្រគរ ខេត្ដពោធិ៍សាត់។

    ការចុះសិក្សាអំពី រុក្ខសាស្ដ្រ (BOTANIC) នៃព្រៃលិចទឹក នៅខេត្ដពោធិសាត់ គឺក្រោមការដឹកនាំរបស់ ឯកឧត្ដមសាស្ដ្រាចារ្យ លឹម ពុយ អនុប្រធានអាជ្ញាធរទន្លេសាប អមដំណើរដោយលោក Gregory DECHAMP-GUILLAUME ជានាយកសាលាក្សេត្រសាស្ដ្រជាន់ខ្ពស់នៅទីក្រុងទូលូប្រទេសបារាំង និងលោក សាស្ដ្រាចារ្យ Gerard BARRAULT ដែលជាសាស្ដ្រាចារ្យជំនាញរុក្ខវិទ្យា និងជំងឺរុក្ខជាតិ ព្រមទាំង ឯកឧត្ដម    មាស អឿន ទីប្រឹក្សាអាជ្ញាធរទន្លេសាប។    

    ក្រោយពីការចុះសិក្សា ក្រុមការងារបានកំណត់, ពិនិត្យ និងយកសំណាករុក្ខជាតិនៃព្រៃលិចទឹក សរុបមាន ចំនួនប្រមាណ 38 ប្រភេទ ដើម្បីមកពិនិត្យ នៅមន្ទីរពិសោធន៍របស់អាជ្ញាធរទន្លេសាប ។ បេសកកម្មនេះ មានការគាំទ្រ ដោយ លោក កែវ វៃ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ដពោធិ៍សាត់។