នៅថ្ងៃទី២៩ ដល់ថៃ្ងទី១ ខែមិនា ឆ្នាំ២០១៧ ក្រុមការងារនៃនាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ បានចុះសិក្សាស្រាវជ្រាវ ពីប្រសិទិ្ធភាព នៃការអនុវត្តបទដ្ឋានគតិយុត្ត ច្បាប់គ្រប់គ្រងអភិវឌ្ឍន៍ធនធានធម្មជាតិតំបន់បឹងទន្លេសាបនៅសហគមន៍ក្របីរៀល សង្កាត់ក្របីររៀង និងសហគមន៍កំពង់ភ្លុក ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ការសិក្សាក្នុងគោលបំណងដើម្បីស្វែងរកចំនុចសំខាន់នានាដែលជះឥទិ្ធពលនឹងជាបញ្ហាប្រឈមដល់ប្រសិទិ្ធភាពនៃការអនុវត្តច្បាប់ ក្នុងកិច្ចការការពារគ្រប់គ្រងអភិវឌ្ឍន៍ធនធាន និងបរិស្ថានតំបន់ទន្លេសាប។