នាថ្ងៃទី ១២ ខែ មីនា ឆ្នាំ ២០១៧ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរងអាជ្ញាធរទន្លេសាប និងជាសមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមពិធីជួបជុំសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី ៤ ឆ្នាំ ២០១៧ នាខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិ។ សមាសភាពអញ្ជើញចូលរួមកិច្ចប្រជុំសរុបចំនួន ១,៤០០ នាក់។ ឯកឧត្តមប្រធានអង្គប្រជុំបានដាក់ចេញនូវយុទ្ធសាស្ត្រ និងគោលការណ៍មួយចំនួនសម្រាប់អនុវត្តនាពេលបោះឆ្នោតខាងមុខ ដោយសូមឲ្យក្រុមការងារថ្នាក់ជាតិ និងថ្នាក់ខេត្តបង្កើននូវកិច្ចសហប្រតិបត្តិការឲ្យកាន់តែមានប្រសិទ្ធភាព និងរួមគ្នារក្សាឲ្យបាននូវសុខសន្តិភាពជូនជាតិ និងប្រជាជនគ្រប់រូប។ ក្រោយពីទទួលបានអនុសាសន៍ល្អៗពី ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី នាថ្ងៃបន្ទាប់ ក្រុមការងារក៍បានបន្តចុះជួបសំណេះសំណាលជាមួយមេឃុំ/ក្រុមប្រឹក្សាឃុំ-សង្កាត់ តាមមុខព្រួញនីមួយៗ ជាបន្តទៀត។