ចាប់តាំងពីដើមខែ មេសា រហូតដល់ខែ មិថុនា ឆ្នាំ ២០១២នេះ ក្រុមការងាររបស់នាយកដ្ឋានធនធានធម្មជាតិ នៃអាជ្ញាធរទន្លេសាប ដែលដឹកនាំដោយលោក ខូវ មាស ប្រធាននាយកដ្ឋាន ក្រោមការចង្អុលណែនាំពីឯកឧត្តម លឹម ពុយ អនុប្រធានអជ្ញាធរទន្លេសាប បានធ្វើការសិក្សាតាមដានធន ធានត្រី នារដូវត្រីពងកូន ឆ្នាំ ២០១២ នេះ។
ការសិក្សានេះត្រូវបានធ្វើនៅតំបន់បឹងទន្លេសាប និងតំបន់ពាក់ព័ន្ឋ។ ប្រភេទត្រីដែលបានយកមកធ្វើការសិក្សានៅមន្ទីពិសោធន៍អជ្ញាធរទន្លេសាប ត្រូវបានជ្រើសយកប្រភេទត្រីណាដែលមានពង ហើយសំណាកត្រីទាំងនោះត្រូវបានយកមកធ្វើការវាស់ប្រវែង, ថ្លឹងទំងន់ និងវះយកពងមកពិនិត្យអំពីដំណើការនៃការវិវត្តន៍របស់គ្រាប់ពង ទៅតាមប្រភេទត្រី នីមួយៗ ។ សម្រាប់ការតាមដាននេះគឺផ្តោតសំខាន់ទៅលើការបន្តពូជរបស់ត្រី ពិសេសគឺការតាមដានលើការទំលាក់ពងរបស់ត្រី ដោយធៀបទៅនឹងរបបជលសាស្ត្រក្នុងឆ្នាំ ២០១២ នេះ ។
ការសិក្សានេះ នឹងបន្តធ្វើរហូតដល់រដូវបើកនេសាទឆ្នាំ ២០១២ ខាងមុខនេះ។