កាលពីថ្ងៃទី៨ ដល់ ១២ ខែវិច្ឆិកា ឆ្នាំ២០១៦ នាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប ដឹកនាំដោយលោក ស៊ិន វិសិទ្ធ ប្រធាននាយកដ្ឋាន បន្តចុះត្រួតពិនិត្យតាមដាន និងកែសម្រួលការកត់ត្រាលើសៀវភៅ Logbook ដល់អ្នកនេសាទ អំពីផលចាប់តាមស្ទឹងទាំង ១១ ជុំវិញបឹងទន្លេសាប ដើម្បីឲ្យព័ត៌មាន ទិន្នន័យ ទទួលបានលទ្ធផលច្បាស់លាស់ និងមានគុណភាពល្អប្រសើរ មុននឹងបញ្ចូលក្នុង software និងធ្វើការវិភាគ។