នាថ្ងៃទី ៥ ខែតុលា ឆ្នាំ២០១៦ ឯកឧត្តម ហ៊ែល តូនី អគ្គលេខាធិការ អាជ្ញាធរទន្លេសាប បានអញ្ជើញចូលរួមប្រជុំពិនិត្យលើការវិនិយោគសាងសង់កំពង់ផែទេសចរណ៍ចុងឃ្នាស តំបន់ទន្លេសាប របស់ក្រុមហ៊ុនស៊ូ ជីង ផត អ៊ិនវេសមិនខូអិលធីឌី( Sou Ching port investment co.,Ltd ) នៅសាលប្រជុំរដ្ឋបាលសាលាខេត្តសៀមរាប ។ ស្របតាមរបាយការណ៍លទ្ធផលនៃកិច្ចប្រជុំពិនិត្យ ពិភាក្សាលើគម្រោងវិនិយោគនេះនាពេលកន្លងមក កិច្ចប្រជុំនេះ ផ្តោតលើការងារសំខាន់ៗ ដូចខាងក្រោមះ
១. ការបញ្ឈប់ការចាក់ដីនៅទីតាំងដែលមានទំនាស់
២. ធ្វើការរៀបចំកិច្ចសន្យាថ្មីជំនួសកិច្ចសន្យាបច្ចុប្បន្ន
៣. ពិនិត្យទីតាំង និងធ្វើការវាស់វែងទីតាំងវិនិយោគឱ្យបានច្បាស់លាស់។