សកម្មភាព​អញ្ជើញ​ចូលរួម​ស​ន្និសិទ​លើក​ទី ១​ស្តីពី បរិស្ថាន​ទឹកទន្លេ​សាប​

​នា​ថ្ងៃទី ២៦-២៧ ខែ សីហា ឆ្នាំ​២០១៦ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង​អាជ្ញាធរ​ទន្លេសាប បាន​ចូលប្រជុំ និង​ធ្វើ​បទ​បង្ហាញ​ក្នុង​ស​ន្និសិទ​លើក​ទី ១ ស្តីពី បរិស្ថាន​ទឹកទន្លេ​សាប​“Tonle Sap Water Environment” នៃ​គម្រោង “Establishment of Environmental Conservation of Tonle Sap Lake” នៅ​វិទ្យា​ស្ថាប​បច្ចេកវិទ្យា​កម្ពុជា (ITC)​។ ស​ន្និសិទ​នេះ​រៀបចំ និង​គាំទ្រ​ដោយ JICA-SATREPS នៃ​ប្រទេស​ជប៉ុន ដើម្បី​ផ្សព្វផ្សាយ​ដល់​អ្នកស្រាវជ្រាវ​ជាតិ និង​អន្តជាតិ ក្នុងការ​ចែករំលែក​នូវ​បទពិសោធន៍​នានា ដែល​ពាក់ព័ន្ធ​នឹង​ការធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​និរន្តរភាព​នៃ​ធនធានធម្មជាតិ​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ​។​