កិ​ច្ច​ការងារ​អាជីវកម្ម​ទ្បូ​ត៍​នេសាទ​

នាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស មានភារកិច្ជត្រួតពិនិត្យការធ្វើអាជីវកម្មរបស់ទ្បូត៍ នេសាទដែលស្ថិតនៅភូមិសាស្ត្រខេត្ត ចំនួន៨គឺៈខេត្តកំពង់ឆ្នាំង.ពោធ៌សាត់.បាត់ដំបង.បន្ទាយមានជ៏យ.សៀមរាប.កំពង់ធំ.កំពង់ចាមនិងកណ្តាល។ខេត្តទាំងនេះមានទ្បូត៍នេសាទទន្លេនិង

បឹងព្រែកសរុបចំនួន៥៨ ទ្បូត៍ និងទ្បូត៍ដាយត្រី ៣៨ “ក្នុងខេត្តកណ្តាល”។លើសពីនេះទៀតនាយកដ្ឋានមើលលើការធ្វើអាជីវកម្មទូទៅដែលមានក្នុងបឹងទន្លេសាប“ផ្តោតសំខាន់ពាក់ព័ន្ឋនឹងត្រី” និងកិច្ចការអភិក្ស៘

សកម្មភាពចុះពិនិត្យអាជីវកម្មទ្បូត៍នេសាទៈ
ឯកឧត្តម លឹម ពុយ រួមមួយថ្នាក់ដឹកនាំនៃនាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីកម្ម និងអភិរក្ស និងនាយកដ្ឋានធន ធានធម្មជាតិដែលបានបែងចែកជាបីក្រុមដើម្បីចុះស្រង់ស្ថិតិត្រីមានរយៈពេល១៥ថ្ងៃក្នុងមួយខែ នៅពេលខែ កើត និងរនោច ហើយ នឹងពិនិត្យសកម្មភាពការប្រើប្រាស់ឧបករណ៍នេសាទតាមបណ្តាទ្បូត៍នេសាទចំនួន ៨ ជាប្រចាំក្នុងនោះមានទ្បូត៍នេសាទលេខ ០៦ និង ១៧ កំពង់ឆ្នាំង ទ្បូត៍នេសាទ ០២ និង១០ ខេត្ត បាត់ដំបង ទ្បូត៍នេសាទ ០៤ .០៦ និង ០៧ ខេត្ត សៀមរាប ទ្បូត៍នេសាទលេខ ០២ និង០៦ ខេត្តកំពង់ធំ និងទ្បូត៍នេសាទចំនួន ១៨ ទៀតបានធ្វើការតាមដានម្តងម្កាលទៀតផង។  ពេលវេលានៃការធ្វើអាជីវកម្មទ្បូត៍ ទាំងនេះចាប់ផ្តើមធ្វើអាជីវកម្មនៅថ្ងៃទី ០១ ខែ តុលា ជារៀងរាល់ឆ្នាំ។
ក្រោយពីក្រុមការងារអាជ្ញាធរទន្លេសាប បានចុះស្រង់ស្ថិតិផលចាប់ត្រី់តាមបណ្តាទ្បូត៍នេសាទ ដែលស្ថិតជុំវិញបឹង ទន្លេសាប ចំនួន ៨ ទ្បូត៍ និងតាមដានលើមួយចំនួនទៀតក្រុមអាជ្ញាធរទន្លេសាប ធ្វើការវាយតម្លៃជាបណ្តោះអាសន្មត់អំពីបរិមាណ ផលចាប់ត្រីនៅដើមរដូវនេសាទឆ្នាំ ២០១០-២០១១ ក្នុងរយៈពេល ០៥ ខែ ចាប់ពីខែ វិច្ឆកា ឆ្នាំ ២០១០ ដល់ខែ មីនា ឆ្នាំ ២០១១ ទទួលបានលទ្ឋផលដូចតទៅៈ
សម្រាប់ការធ្វើអាជីវកម្មទ្បូត៍នេសាទ តាមរយៈឧបករណ៍នេសាទជាលក្ខណះឧស្សាហកម្ម ចាប់ដោយឧបករណ៍ ដាយ និងស៊ង លើបណ្តាទ្បូត៍នេសាទចំនួន ៣៧ ទ្បូត៍ជុំវិញបឹងទន្លេសាបក្នុងរយៈពេល ៥ ខែ កន្លងមកនេះសបញ្ជាក់ឱ្យឃើញនូវទិន្ន ផលត្រីសរុបចំនួន ១៤.០០០ តោន។ បើឆ្លងតាមការស្រង់ស្ថិតិ និងការទទួលព័ត៌មានពីម្ចាស់ទ្បូត៍នេសាទអាចបញ្ជាក់បានថាផលនេ សាទឆ្នាំ ២០១០-២០១១ នេះអាចវាយតម្លៃជាបណ្តោះអាសន្ននឹងមានការថយចុះប្រមាណ ៥០ %លើប្រភេទត្រីទូទៅជាពិសេស ទ្បូត៍នេសាទក្នុងខេត្តកំពង់ឆ្នាំង។ ដោយទ្បែកបើធ្វើការតម្លៃទៅតាមប្រភេទត្រីវិញក្រុមការងារសន្និដ្ឋានបានថាប្រភេទត្រី លេខ ១ មានការថយចុះជាអតិបរិមា.ប្រភេទលេខ ២ ថយចុះប្រមាណ ៤០-៥០% និងប្រភេទត្រីលេខ ៣ “ដូចជាត្រីរៀល សម្រាប់ធ្វើប្រហុក ”ត្រូវបានថយចុះប្រមាណ ៣០-៥០% “។ សូមបញ្ជាក់ថាគ្រប់ប្រភេទត្រីទាំង ៣ ប្រភេទ គឺមានទំហំតូចជាងទំហំត្រីកាលពីឆ្នាំមុន។