Thursday, April 23, 2026

ឯកឧត្តម សរ គឹម​សាន្ត បន្ត​ចុះ​ពិនិត្យ​ជាក់ស្តែង​ស្ថានភាព​ទឹកជំនន់​ស្ទឹងសែន​ផ្នែក​ខាងក្រោម ខេត្តកំពង់ធំ​

​នា​ថ្ងៃ​អង្គារ ៨​កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២៥ អនុវត្តតាម​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​ពី ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធាន​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ​អាជ្ញាធ​រ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​មន្ត្រី​បច្ចេកទេស​អាជ្ញាធរ​ទន្លេ​សាប រួមសហការ​ជាមួយ​ក្រុមការងារ​មន្ទី​រ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ធំ បន្ត​ចុះ​ពិនិត្យ​ជាក់ស្តែង​ស្ថានភាព​ទឹកជំនន់​ស្ទឹងសែន​ផ្នែក​ខាងក្រោម ចាប់ពី​ទីតាំង​ព្រែក​ស្បូវ អូរ​លោក អូរ​វ៉ា​យ និង​អូរ​បាក់​ទូក ស្ថិតក្នុង​សង្កាត់​អូរ​កន្ធរ ក្រុង​ស្ទឹងសែន រហូត​ទៅតាម​បណ្តា​ទីតាំង​អូរ​តា​អ៊ូ អូរ​សំបួរ កោះ​គ្រាប់​បាយ កំពង់​គោ​លើ កំពង់​គោ​ក្រោម អូរ​ទូច​ឡឹ​ក បឹង​រៀល បឹង​មូល កែង​យាយ​ល័យ ប្រឡាយ​ព្រះ​ស្នែង បឹង​ទទឹងថ្ងៃ វត្ត​ទួល​តា​រស់ និង​ប្រឡាយ​ព្រះ​គន្លង ស្ថិតក្នុង​ឃុំ​កំពង់​គោ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។​
​ការចុះពិនិត្យ​នេះ គឺ​ដើម្បី​ប្រមូល​ព័ត៌មាន​ទិន្នន័យ អំពី​កម្ពស់​ទឹក ស្ថានភាព​របប​ជលសា​ស្ត្រ​ទឹកជំនន់ សម្រាប់ធ្វើ​ការវិភាគ​វាយតម្លៃ​មូល​ហេតុដែល​បណ្តាលឱ្យមាន​ការ​ជន់​លិច ធ្វេ​ី​ឱ្យមាន​ការខូចខាត និង​រង​ផលប៉ះពាល់​ផ្សេងៗ ឈានទៅ​សម្របសម្រួល​រៀបចំ​ផែនការ​សកម្មភាព​ឆ្លើយតប​ទាន់ពេលវេលា ក៏ដូចជា​ចាត់វិធានការ​បង្ការ​នៅតាម​ទីតាំង​ដែល​ងាយ​រងគ្រោះ​៕

ព័ត៌មាន និងព្រឹត្តិការណ៍