Thursday, April 23, 2026

ក្រុមការងារ​បច្ចេកទេស នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស នៃ​អាជ្ញាធរ​ទន្លេសាប បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ តាមដាន វាយតម្លៃ​ពី​បរិមាណ​ផល​ចាប់​ធនធាន​ត្រី និង​ជីវៈចម្រុះ​គ្រប់​ប្រភេទ ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​សូទ្រនិគម ខេត្តសៀមរាប​

​នា​ថ្ងៃ​ព្រហស្បតិ៍ ១១​រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០២៥ ក្រុមការងារ​ប​ច្ចេ​ទេស​ការិយាល័យ​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម​លើ​ធនធានធម្មជាតិ របស់​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស នៃ​អាជ្ញាធរ​ទន្លេសាប បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ តាមដាន វាយតម្លៃ​ពី​បរិមាណ​ផល​ចាប់​ធនធាន​ត្រី និង​ជីវៈចម្រុះ​គ្រប់​ប្រភេទ ស្ថិតក្នុង​ភូមិសាស្ត្រ​ភូមិ​តា​ច្រនៀង ភូមិ​ចំការ​យួន ភូមិ​ផ្សារ​ឃ្លាំង ភូមិ​ត្អួ​រស និង​ភូមិ​ស្ពាន​វែង ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។ ដំណើរ​ចុះ​សិក្សា​ស្រាវជ្រាវ​នេះ ក្រុមការងារ​បានធ្វើកា​រ​ជាមួយ​៖

  • ជួប​ជាមួយ​អាជ្ញាធរ​ឃុំ​កំពង់​ឃ្លាំង​
  • ជួប​សម្ភាសន៍​ជាមួយ​អ្នកនេសាទ​
  • សម្ភាសន៍​ជាមួយ​អាជីវក​រទិញ​-​លក់​ត្រី​។​
    ​សូម​ជម្រាបជូន​ថា សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ តាមដាន វាយតម្លៃ​ពី​បរិមាណ​ផល​ចាប់​ធនធាន​ត្រី និង​ជីវៈចម្រុះ​គ្រប់​ប្រភេទ គឺជា​សកម្មភាព​មួយ​ក្នុងចំណោម​សកម្មភាព​សំខាន់ៗ​ជាច្រើន ដែល​ត្រូវ​បានអនុម័ត​ដាក់ឱ្យអនុវត្ត​នៅក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​២០២៥ របស់​អាជ្ញាធរ​ទន្លេសាប ។ សកម្មភាព​ខាងលើនេះ មាន​គោលបំណង​៖
  • សិក្សា​តាមដាន​បរិមាណ​ផល​ចាប់​ប្រចាំថ្ងៃ​របស់​អ្នកនេសាទ​ទៅតាម​ប្រភេទ​ឧបករណ៍​នេសាទ​សំខាន់ៗ​
  • សិក្សា​ចរន្ត និង​តម្លៃ​ទីផ្សារ​តាម​តំបន់​និ​មួយៗ​
  • សិក្សា​ពី​ផលប៉ះពាល់ បញ្ហា​ប្រឈម និង​ស្វែងរក​ដំណោះស្រាយ​៕
Previous article
Next article

ព័ត៌មាន និងព្រឹត្តិការណ៍