Thursday, April 23, 2026

ក្រុមការងារ​ការិយាល័យ​អភិរក្ស នៃ​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​បន្ត​ចុះ​សិក្សា​ស្វែងយល់ និង​ពិគ្រោះ​យោបល់​ជាមួយ​សហគមន៍ ព្រមទាំង​អ្នកពាក់ព័ន្ធ​នានា ដើម្បី​អាច​កំណត់​វិភាគ​មុខងារ លើ​តំបន់​អភិរក្ស​ជលផល​កំពង់​ប្រាក់ ខេត្តពោធិ៍សាត់

​នា​ថ្ងៃ​ពុធ ១១​កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០២៥ ក្រុមការងារ​ការិយាល័យ​អភិរក្ស នៃ​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​បន្ត​ចុះ​សិក្សា​ស្វែងយល់ និង​ពិគ្រោះ​យោបល់​ជាមួយ​សហគមន៍ ព្រមទាំង​អ្នកពាក់ព័ន្ធ​នានា ដើម្បី​អាច​កំណត់​វិភាគ​មុខងារ​លើ​តំបន់​អភិរក្ស​ជលផល​កំពង់​ប្រាក់ ស្ថិតក្នុង​ភូមិសាស្ត្រ ឃុំ​ស្នា​អ​ន្សា ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។ ក្នុង​ដំណើរ​បេសកកម្ម​នេះ​ក្រុមការងារ​បានធ្វើការ​៖

  • ជួបពិភាក្សា និង​ប្រមូល​ព័ត៌មាន​ជាមួយ​អាជ្ញាធរ​ដែនដី​ឃុំ​កំពង់​លួង​(​ឃុំ​ពាក់ព័ន្ធ​)
  • ជួបពិភាក្សា និង​ប្រមូល​ព័ត៌មាន​ជាមួយ​កំលាំង​កងរាជអាវុធហត្ថ ដែល​ប្រចាំការ​នៅ​ស្នាក់ការ​កំពង់​លួង ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​
  • ជួប​សម្ភាសន៍ និង​ប្រមូល​ព័ត៌មាន​ជាមួយ​ប្រជា​នេសាទ​។​
    ​សូម​ជម្រាបជូន​ថា សកម្ម​ភាពចុះ​សិក្សា​ស្វែងយល់ និង​ពិគ្រោះ​យោបល់​ជាមួយ​សហគមន៍ ព្រមទាំង​អ្នកពាក់ព័ន្ធ​នានា ដើម្បី​អាច​កំណត់​វិភាគ​មុខងារ លើ​តំបន់​អភិរក្ស​ជលផល​កំពង់​ប្រាក់ គឺជា​សកម្មភាព​មួយ​ក្នុងចំណោម​សកម្មភាព​សំខាន់ៗ​ជាច្រើន​ដែល​ត្រូវបាន​អនុម័ត​ដាក់​អនុវត្ត​នៅក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​២០២៥ របស់​អាជ្ញាធរ​ទន្លេសាប​។ គោលបំណង​សំខាន់ៗ​គឺ​ដើម្បី​៖
  • ស្វែងយល់​ពី​បញ្ហា​ប្រឈម​ផ្សេងៗ ដែល​ជះឥទ្ធិពល​ដល់​តំបន់​អភិរក្ស​កំពង់​ប្រាក់ និង​ការ​ទាញ​ផលប្រយោជន៍​ដែល​ពាក់ព័ន្ធ​ជាមួយ​តំបន់​នេះ​
  • ស្វែងយល់​ពី​សក្តានុពល និង​ការប្រែប្រួល​នៃ​ធនធាន​ជលផល ជីវចម្រុះ ព្រៃ​លិច​ទឹក និង​ប្រព័ន្ធ​អេកូឡូស៊ី​
  • ចុះ​ពិនិត្យ និង​វាយតម្លៃ​លើ​ទីតាំង​ពាក់ព័ន្ធ​ជាក់ស្តែង​ពី​បម្រែបម្រួល​បទល្មើស និង​ធនធានធម្មជាតិ​ខាងលើ​។

ព័ត៌មាន និងព្រឹត្តិការណ៍