Thursday, April 23, 2026

លោក ណៅ ណា​តា អនុប្រធាននាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​ចុះ​សិក្សា​ស្រាវជ្រាវ តាមដាន វាយតម្លៃ​ពី​បរិមាណ​ផល​ចាប់​ធនធាន​ត្រី និង​ជីវៈចម្រុះ​គ្រប់​ប្រ​ភ​ទ​ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​ប្រាសាទ ឃុំ​ភ្នំ​លៀប ឃុំ​ព្រះនេត្រព្រះ ស្រុក​ព្រះនេត្រព្រះ និង​ឃុំ​សំបួរ ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​

​នា​ថ្ងៃ​ចន្ទ ៩​រោច ដល់​ថ្ងៃ​សុក្រ ១៣​រោច ខែស្រាព​ណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០២៥ លោក ណៅ ណា​តា អនុប្រធាននាយកដ្ឋាន​ត្រួតពិនិត្យ​ការ​ធ្វេ​ី​អាជីវកម្ម និង​អភិរក្ស បាន​បន្ត​ដឹកនាំ​ក្រុមការងារ​ចុះ​សិក្សា​ស្រាវជ្រាវ តាមដាន វាយតម្លៃ​ពី​បរិមាណ​ផល​ចាប់​ធនធាន​ត្រី និង​ជីវៈចម្រុះ​គ្រប់​ប្រភេទ​ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​ប្រាសាទ ឃុំ​ភ្នំ​លៀប ឃុំ​ព្រះនេត្រព្រះ ស្រុក​ព្រះនេត្រព្រះ និង​ឃុំ​សំបួរ ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។ ការចុះ​សិក្សា​នេះ ក្រុមការងារ​បានធ្វើកា​រ​ចុះ​ជួប​ជាមួយ​៖

  • ជួប​ជាមួយ​អាជ្ញាធរ​ដែនដី និង​ស្ថាប័ន​ពាក់ព័ន្ធ​
  • សម្ភាសន៍​ជាមួយ​ប្រជា​នេសាទ​
  • សម្ភាសន៍​ជាមួយ​អាជីវក​រទិញ​-​លក់​ត្រី​។​
    ​សូម​ជម្រាបជូន​ថា សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ តាមដាន វាយតម្លៃ​ពី​បរិមាណ​ផល​ចាប់​ធនធាន​ត្រី និង​ជីវៈចម្រុះ​គ្រប់​ប្រភេទ​តំបន់​ទន្លេសាប គឺជា​សកម្មភាព​មួយ​ក្នុងចំណោម​សកម្មភាព​សំខាន់ៗ​ជាច្រើន ដែល​ត្រូវ​បានអនុម័ត​ដាក់ឱ្យ​អនុវត្តន៍​នៅក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​២០២៥ របស់​អាជ្ញាធរ​ទន្លេសាប​។ សកម្មភាព​ខាងលើនេះ មាន​គោលបំណង​៖
  • សិក្សា​តាមដាន​បរិមាណ​ផល​ចាប់​ប្រចាំថ្ងៃ​របស់​អ្នកនេសាទ​ទៅតាម​ប្រភេទ​ឧបករណ៍​នេសាទ​សំខាន់ៗ​
  • សិក្សា​ចរន្ត និង​តម្លៃ​ទីផ្សារ​តាម​តំបន់​នីមួយៗ​
  • សិក្សា​ពី​ផលប៉ះពាល់ បញ្ហា​ប្រឈម និង​ស្វែងរក​ដំណោះស្រាយ​៕
Previous article
Next article

ព័ត៌មាន និងព្រឹត្តិការណ៍