Thursday, April 23, 2026

ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម​អាជ្ញាធរ​ទន្លេសាប អញ្ជើញ​ដឹកនាំ​សម្របសម្រួល​កិច្ចប្រជុំ​ពិភាក្សា និង​ពិគ្រោះ​យោបល់ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​របស់​អាជ្ញាធរ​ទន្លេសាប​

​នា​ព្រឹក​ថ្ងៃ​អង្គារ ៣​រោច ខែស្រាព​ណ៍ ឆ្នាំម្សាញ់​សប្តស័ក​ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២៥ នៅ​សាលប្រជុំ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប ដោយ​ទទួលបាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធាន​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម​អាជ្ញាធរ​ទន្លេសាប​បាន​អញ្ជើញ​ដឹកនាំ​សម្របសម្រួល​កិច្ចប្រជុំ​ពិភាក្សា និង​ពិគ្រោះ​យោបល់ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​របស់​អាជ្ញាធរ​ទន្លេសាប ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​អគ្គលេខាធិការ​-​អគ្គលេខាធិការរង លោក​ប្រធាន​-​លោក លោកស្រី​អនុប្រធាននាយកដ្ឋាន ក្រោម​ឱវាទ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប​។
​សូម​ជម្រាបជូន​ថា ដោយមាន​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម​រដ្ឋមន្ត្រី​ប្រធាន​អាជ្ញាធរ​ទន្លេសាប​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ​របស់​អគ្គលេខា​ធិ​ការដ្ឋាន​អាជ្ញាធរ​ទន្លេសាប អង្គ​ប្រជុំបាន​ពិនិត្យ និង​ពិភាក្សា​លើ​របៀប​វរៈ​ដូចខាងក្រោម​៖

  • របាយការណ៍​វឌ្ឍនភាព​ការងារ​ប្រចាំឆមាស​ទី​១ ឆ្នាំ​២០២៥ របស់​នាយកដ្ឋាន​ក្រោម​ឱវាទ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប
  • របាយការណ៍​បូកសរុប​នៃ​កិច្ចប្រជុំ​ការងារ​របស់​នាយកដ្ឋាន​ទាំង ៤ ចំណុះ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប​កន្លង​មក
  • ផែនការ និង​ទិសដៅ​អនុវត្តន៍​បន្ត​ឆមាស​ទី​២ ឆ្នាំ​២០២៥
  • បន្ត​ពង្រឹង​ប្រសិទ្ធភាព​ការងារ​របស់​នាយកដ្ឋាន​ក្រោម​ឱវាទ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប​។
    ​ទន្ទឹមនឹងនោះ​ផងដែរ ក្នុង​បរិការណ៍​នៃ​កំណែទម្រង់​មុខងារសាធារណៈ​របស់​រា​ជ​រដ្ឋាភិបាល និង​ការវិវត្តន៍​កម្ម​បរិបទ​ប្រព័ន្ធ​ឌីជីថល ឯកឧត្តម​ប្រធាន​អង្គប្រជុំ បានធ្វើ​ការណែនាំ​ឱ្យ​បន្ត​ខិតខំ​ប្រឹងប្រែង​អនុវត្តន៍​តួនាទី​ភារកិច្ច​ស្នូល និង​ភារកិច្ច​ចំពោះមុខ​ដែល​ថ្នាក់ដឹកនាំ​ប្រគល់ជូន​នាយកដ្ឋាន និង​ជំរុញ​លើកកម្ពស់​ប្រសិទ្ធភាព​ការងារ​ដោយ​យកចិត្តទុកដាក់​អនុវត្តន៍​តួនាទី​ភារកិច្ច និង​ផែនការ​សកម្មភាព​រប​ស់​ខ្លួន​ឱ្យទទួល​បាន​ជោគជ័យ ពង្រឹង​ប្រសិទ្ធភាព​ការងារ​បន្ត​រក្សា​សាមគ្គីភាព សុខដុម​នីយកម្ម​ក្នុង​របស់​អង្គភាព​៕

ព័ត៌មាន និងព្រឹត្តិការណ៍