នៅថ្ងៃចន្ទ ១១រោច ដល់ថ្ងៃព្រហស្បត៍ ១៤រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ក្រុមការងារបច្ចេកទេសអាជ្ញាធរទន្លេសាប ដឹកនាំដោយ លោក លឹម ហេង អនុប្រធាននាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ បានជួយសម្របសម្រួលដល់ទីប្រឹក្សាបច្ចេកទេសរបស់ធនាគារពិភពលោកក្នុងការចុះសិក្សាស្រាវជ្រាវ និងប្រមូលធាតុចូល ដើម្បីកំណត់រៀបចំផែនការយុទ្ធសាស្ត្រសម្រាប់អាងបឹងទន្លេសាបនៃកម្មវិធីការអនុវត្តវាយតម្លៃសន្តិសុខទឹក ក្រោមកិច្ចសហការរវាងអាជ្ញាធរទន្លេសាប និងធនាគារពិភពលោក តាមបណ្តាមន្ទីរពាក់ព័ន្ធមួយចំនួន មានដូចជា មន្ទីរធនធានទឹក និងឧតុនិយម, មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, មន្ទីរអភវឌ្ឍន៍ជនបទ, មន្ទីរផែនការ, មន្ទីរបរិស្ថាន, មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនាវានុវត្តន៍, មន្ទីររ៉ែ និងថាមពល, មន្ទីរសាធារណៈការ និងដឹកជញ្ជូន និងរដ្ឋាករទឹកស្វ័យយ័ត ក្នុងភូមិសាស្ត្រខេត្តចំនួន៣ រួមមាន ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ៕















