Thursday, April 23, 2026

ក្រុមការងារ​បច្ចេកទេស​អាជ្ញាធរ​ទន្លេសាប សហការ​ជាមួយ​ទីប្រឹក្សាបច្ចេកទេស​របស់​ធនាគារពិភពលោក​ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​នាយកដ្ឋាន​ស្រាវជ្រាវ​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​នៃ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​

ព្រឹក​ថ្ងៃ​ពុធ ១៤​កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០២៥ នា​ទីស្តីការក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន ក្រុមការងារ​បច្ចេកទេស​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ​លោកស្រី ប្រាក់ ចាន់​វ​ឌ្ឍ​នា អនុប្រធាននាយកដ្ឋាន​ធនធានធម្មជាតិ សហការ​ជាមួយ​ទីប្រឹក្សាបច្ចេកទេស​របស់​ធនាគារពិភពលោក បាន​ជួបពិភាក្សា​ការងារ​ជាមួយ លោក អ៊ុម វិបុល ប្រធាន​នាយកដ្ឋាន​ស្រាវជ្រាវ​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ នៃ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​។ កិច្ចពិភាក្សា​នេះ​មាន​គោលបំណង​សំខាន់ ដើម្បី​ពិភាក្សា និង​ស្វែងរក​ទិន្នន័យ​មួយចំនួន​ស្តីពី​៖ (i) ទីតាំង និង​ការគ្រប់គ្រង​សំណល់​រាវ​តាមរយៈ​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​ព្រមទាំង​សមត្ថភាព​របស់​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​តាម​ទីតាំង​នីមួយៗ និង​ការតាមដាន​លើ​ប៉ារ៉ាម៉ែត្រ​មួយចំនួន​នៃ​គុណភាព​ទឹក (ii) ទីលាន​ប្រមូល និង​សមត្ថភាព​ប្រមូល​ព្រមទាំង​ការគ្រប់គ្រង​សំណល់​រឹង និង​ប្លា​ស្ទិ​ក នៅតាម​បណ្តា​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប និង​ខេត្ត​នៅក្នុង​តំបន់​ពាក់ព័ន្ធ​នៃ​អាង​បឹង​ទន្លេសាប​។

ព័ត៌មាន និងព្រឹត្តិការណ៍