នាថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប និងជាប្រធានក្រុមមុខព្រួញខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួម កិច្ចប្រជុំពិនិត្យវឌ្ឍនភាព ធ្វើបច្ចុប្បន្នភាព និងចុះពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យដីធ្លី តាមបណ្តាឃុំ ស្រុក ពាក់ព័ន្ធនឹងតំបន់បឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ដែលរៀបចំកិច្ចប្រជុំដឹកនាំដោយឯកឧត្តម សុខ គាង រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារប្រតិបត្តិខេត្តពោធិ៍សាត់។ សូមជម្រាបជូនថា កិច្ចប្រជុំនេះ ដើម្បីប្រជុំពិនិត្យវឌ្ឍនភាព ធ្វើបច្ចុប្បន្នភាព និងចុះពិនិត្យផ្ទៀងផ្ទាត់ ទិន្នន័យដីធ្លី តាមបណ្តាឃុំ ស្រុក ពាក់ព័ន្ធនឹងតំបន់បឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥-០៦ ខែមិថុនា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់៕












