Sunday, March 8, 2026

ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពិភាក្សា​លើ​សំណើសុំ​អន្តរាគមន៍​ប្រើប្រាស់​អាស្រ័យ​ផល និង​អភិវឌ្ឍន៍​លើ​ផ្ទៃដី​ទំហំ ៧៧,០៣ ហិកតា ស្ថិតក្នុង​ភូមិ​ជ្រាវ ខេត្តសៀមរាប

នា​ព្រឹក​ថ្ងៃ​ពុធ ១០​រោច ខែ​ពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ដោយ​បានទទួល​ការអនុញ្ញាត​ពី​ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធាន​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម​អាជ្ញាធរ​ទន្លេសាប អមដោយ​ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ​អាជ្ញាធ​រ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពិភាក្សា​លើ​សំណើសុំ​អន្តរាគមន៍​ប្រើប្រាស់​អាស្រ័យ​ផល និង​អភិវឌ្ឍន៍​លើ​ផ្ទៃដី​ទំហំ ៧៧,០៣ ហិកតា ស្ថិតក្នុង​ភូមិ​ជ្រាវ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប របស់​ឈ្មោះ គង់ មង្គល ក្រោម​អធិបតីភាព ឯកឧត្តម តឹក រ៉េត​សំរេច រដ្ឋលេខាធិការ​ប្រចាំការ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។ កិច្ចប្រជុំ​មានការ​អញ្ជើញ​ចូលរួម​ពី​លោកជំទាវ​រដ្ឋលេខាធិកា​រ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ តំណាង​រដ្ឋបាល​ខេត្តសៀមរាប តំណាង​រដ្ឋបាល​ក្រុង​សៀមរាប តំណាង​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត ចៅសង្កាត់​ជ្រាវ និង​លោក គង់ មង្គល ព្រមទាំង​មេធាវី​៕

ព័ត៌មាន និងព្រឹត្តិការណ៍