រាជធានីភ្នំពេញៈ នាព្រឹកថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួម និងលោក ហេង បូរាណ អនុប្រធាននាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស នៃអាជ្ញាធរទន្លេសាប ដែលជាក្រុមការងាររៀបចំកម្មវិធីអភិបាលកិច្ចធនធានទឹកបន្សាំទៅនឹងបម្រែបម្រួលអាកាសធាតុ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា ជាមួយក្រុមការងារ និងជំនាញការទីប្រឹក្សារបស់កម្មវិធី ក្រោមការដឹកនាំសម្របសម្រួលដោយ ឯកឧត្តម អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជា ប្រធានអាជ្ញាធរទន្លេសាប ស្តីពីការពិនិត្យលើផែនការការងារ សម្រាប់គាំទ្រដល់ក្រសួងធនធានទឹក និងឧតុនិយម នៃកម្មវិធីអភិបាលកិច្ចធនធានទឹកធន់នឹងបម្រែបម្រួលអាកាសធាតុនៅកម្ពុជារយៈពេល៥ឆ្នាំ និងផែនការសកម្មភាពការងារអនុវត្តកម្មវិធី៕



















