Saturday, March 7, 2026

ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម​អាជ្ញាធរ​ទន្លេសាប​បាន​ដឹកនាំ​មន្ត្រី​បច្ចេកទេស​ប្រជុំ​ពិនិត្យ​និង​ពិភាក្សា​រក​ដំណោះស្រាយ​ករណី​ចាក់ដី​ចូលក្នុង​ទន្លេសាប​

​ដោយ​ទទួលបាន​ការណែនាំ​ចង្អុលបង្ហាញ​ដ៏​ខ្ពង់ខ្ពស់​ពី ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប នា​ព្រឹក​ថ្ងៃ​អង្គារ ១០​រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២៥ នៅ​សាលាខេត្ត​កំពង់ឆ្នាំង ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម​អាជ្ញាធរ​ទន្លេសាប រួមជាមួយ ឯកឧត្តម អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម អមដំណើរ​ដោយ ឯកឧត្តម​អគ្គលេខាធិការ អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​មន្ត្រី​បច្ចេកទេស នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប ដោយមាន​កិច្ចសហការ​ចូលរួម​ពី ឯកឧត្តម ស៊ុន សុ​វណ្ណា​រិ​ទ្ធិ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង មន្ទីរជំនាញ តំណាង​ក្រុមហ៊ុន​ទឹកស្អាត ប្រជុំ​ពិនិត្យ និង​ពិភាក្សា​រក​ដំណោះស្រាយ​ករណី​ចាក់ដី​ចូលក្នុង​ទន្លេសាប ស្ថិតក្នុង​ភូមិសាស្ត្រ​ភូមិ​ទី​១ សង្កាត់​ខ្សា​ម និង​ភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង​។​
​សូម​ជម្រាបជូន​ថា​: កាលពី​ថ្ងៃ​១៩ ខែមេសា ឆ្នាំ ២០២៥ ដែល​ក្រុមការងារ​ថ្នាក់ជាតិ និង​ថ្នាក់​ខេត្ត បាន​ចុះ​ពិនិត្យ​ដល់ទី​តាំង​ជាក់ស្តែង និង​ប្រជុំពិភាក្សា​ដោះស្រាយ​ចំពោះ​ករណី​ក្រុមហ៊ុន​ទឹកស្អាត ដែល​បាន​ចាក់ដី​បំពាន​ចូល​ទន្លេសាប ដែលជា​បទល្មើស មានចែង​ក្នុង​បទ​ប្បញ្ញត្តិ​ក្នុង​មាត្រា​ទី ១២ និង​មាត្រា​ទី ៣៦ នៃ​ច្បាប់ ស្តីពី​ការគ្រប់គ្រង​ធនធានទឹក​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ នៅ​ថ្ងៃ​២១ ខែមេសា ឆ្នាំ​២០២៥ ក្រុមការងារ​បច្ចេកទេស​អាជ្ញាធរ​ទន្លេសាប ក៏បាន​ប្រជុំពិភាក្សា​ជាមួយ​ក្រុមការងារ​បច្ចេក​ទេស​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដើម្បី​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​បន្ថែម​ឱ្យបាន​ហ្មត់ចត់​មុននឹង​ប្រជុំ​សម្រេច ការពារ​កុំឱ្យ​បង្ក​ផលប៉ះពាល់​ជា​អវិជ្ជមាន​ដល់​លំហូរ​ទឹកធម្មជាតិ និង​ប្រព័ន្ធ​អេកូឡូស៊ី​របស់​ទន្លេសាប​។​
​ជា​លទ្ធផល​អង្គប្រជុំ​នៅ​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២៥ បានសម្រេច និង​ឯកភាពគ្នា​ដូចខាងក្រោម​:
១. ឱ្យ​ក្រុមហ៊ុន​ទឹកស្អាត ធ្វើការ​កាយ​ដី​ទំនប់​យក​អាច​ម៌​ដី​ចេញពី​ទន្លេសាប​វិញ​ស្របតាម​ច្បាប់ និង​លក្ខណៈ​បច្ចេកទេស
២. ក្រុមហ៊ុន​ស្នើសុំ​រយៈពេល ១៥ ថ្ងៃ ដោយ​ក្រុមហ៊ុន​នឹងធ្វើ​ការកាយ​ចេញ​ជាប​ណ្តេ​ី​រៗ​ក្នុង​រយៈពេល​ពេល ៧ ថ្ងៃ ចាប់ពីពេលនេះ​ទៅ និង​រៀបចំ​ប្លង់​បច្ចេកទេស​តាម​ការចង្អុលបង្ហាញរ​បស់​ក្រសួង និង​មន្ទីរ​ពាក់ព័ន្ធ និង​
៣. ក្រុមហ៊ុន​ទឹកស្អាត​ត្រូវ​ស្នើសុំ​ទៅ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ដេ​ី​ម្បី​កំណត់​ទីតាំង​បូមទឹក​ឆៅ​ក្នុង​ការផលិត​ទឹកស្អាត ដោយមាន​ការចូលរួម​ពី​ក្រសួង​ធនធានទឹក និង​ឧតុនិយម អាជ្ញាធរ​ទន្លេសាប និង​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង ស្របតាម​ច្បាប់​ជា​ធរមាន​៕

ព័ត៌មាន និងព្រឹត្តិការណ៍