Saturday, March 7, 2026

លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​កា​រិ​យា​ល័យ​កសិកម្ម​ចម្រុះ ចុះ​សិក្សា​ស្រាវជ្រាវ តាមដាន និង​វាយតម្លៃ​អំពី​ការប្រែប្រួល​ដី​កសិកម្ម ក្នុង​តំបន់​បឹង​ទន្លេសាប ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង​

​នា​ថ្ងៃ​សុក្រ ១៤​កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០២៥ លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​កា​រិ​យា​ល័យ​កសិកម្ម​ចម្រុះ ចុះ​សិក្សា​ស្រាវជ្រាវ តាមដាន និង​វាយតម្លៃ អំពី​ការប្រែប្រួល​ដី​កសិកម្ម ក្នុង​តំបន់​បឹង​ទន្លេសាប ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង​។
​សកម្មភាព នៃ​ការចុះ​សិក្សា​ស្រាវជ្រាវ​៖
១. ជួប​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ស្នើសុំ​ទិន្នន័យ​ស្ថិតិ​ប្រជាពលរដ្ឋ ការប្រើប្រាស់​ដីធ្លី និង​ឯកសារ​ពាក់ព័ន្ធ​ផ្សេងៗ​
២. ចុះទៅ​ទីតាំង​ពិនិត្យមើល​ទិដ្ឋភាព​ជាក់ស្តែង ដើម្បី​បញ្ជាក់បន្ថែម​អំពី​ភាពត្រឹមត្រូវ នៃ​ទីតាំង និង​ទំហំ​ផ្ទៃដី​ប្រើប្រាស់​
៣. ថត​ដ្រូ​ន ដើម្បី​យក​រូបភាព​មក​ធ្វើការ​ប្រៀបធៀប​ជាមួយ​រូបភាព​ពី​ផ្កាយរណប​
៤. ប្រើប្រាស់​កម្មវិធី Avenza mobile app ដើម្បី​ដំណើរការ នៃ​ការចុះ​សិក្សា​ស្រាវជ្រាវ (​ស្វែងរក​ទីតាំង ផ្លូវ​ធ្វើដំណើរ និង​ពិនិត្យមើល​ផ្ទៃដី​បឋម​)​។​
​សូម​ជម្រាបជូន​ថា​៖ សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ តាមដាន និង​វាយតម្លៃ អំពី​ការប្រែប្រួល​ដី​កសិកម្ម ក្នុង​តំបន់​បឹង​ទន្លេសាប គឺជា​សកម្មភាព​មួយ​ក្នុងចំណោម​សកម្មភាព​សំខាន់ៗ​ជាច្រើន​ដែល​ត្រូវបាន​អនុម័ត​សម្រាប់​អនុវត្ត​នៅក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​២០២៥ របស់​អាជ្ញាធរ​ទន្លេសាប​។ ដំណើរ​នៃ​ការចុះ​បំពេញបេសកកម្ម​នេះ​មាន​គោលបំណង​៖
សិក្សា​ស្រាវជ្រាវ និង​វិភាគ អំពី​បម្រែបម្រួល​ផ្ទៃដី​កសិកម្ម តំបន់​១ តំបន់​២ និង​តំបន់​៣ ក្នុង​ខេត្ត​ទាំង ៦ ជុំវិញ​បឹង​ទន្លេសាប​
ចុះ​សិក្សា​តាមដាន និង​ផ្ទៀងផ្ទាត់ លើ​ព័ត៌មាន​-​ទិន្នន័យ ដែល​ប្រមូលបាន​
ធ្វើ​បច្ចុប្បន្នភាព ទៅលើ​ទិន្នន័យ​ដែល​ប្រមូលបាន​
បង្កើតជា​ផែនទី​គម្រប​ដី​កសិកម្ម ក្នុង​តំបន់​១ តំបន់​២ និង​តំបន់​៣ ក្នុង​ខេត្ត​ទាំង​៦ ជុំវិញ​បឹង​ទន្លេសាប​
ចងក្រង​ជា​របាយការណ៍​តាមដាន​ការអនុវត្ត​សកម្មភាព​ត្រីមាស​-​ឆមាស​-​ប្រចាំឆ្នាំ និង​របាយការណ៍​បច្ចេក​ទេស​៕

ព័ត៌មាន និងព្រឹត្តិការណ៍