នាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស

១-តួនាទី និងភារកិច្ចរបស់នាយកដ្ឋាន
នាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស មានតួនាទី និងភារកិច្ចដូចតទៅៈ
   – តាមដាន ត្រូតពិនិត្យ វាយតម្លៃ និងផ្តល់យោបល់ លើការធ្វើអាជីវកម្មធនធានទឹក-ដី ធនធានមច្ចជាតិ      ធនធានរ៉ែ ធនធានជីវចម្រុះផ្សេងៗទៀត ដែលមាននៅក្នុងតំនប់ទន្លេសាប និងតំបន់ពាក់ព័ន្ធ
   – តាមដាន ត្រួតពិនិត្យ វាយតម្លៃ និងផ្តល់យោបល់ លើការប្រើប្រាស់រាល់ធនធានធម្មជាតិ ដែលមាននៅក្នុងតំបន់           ទន្លេសាប និងតំបន់ពាក់ព័ន្ធ
   – ប្រមួលទិន្នន័យ ព័ត៌មាន វិភាគ ដើម្បីកំណត់តំបន់អភិរក្សធនធានទឹក ធនធានព្រៃលិចទឹក ធនធានមច្ឆាជាតិ​      ធនធានរ៉ែ និងធនធានជីវចម្រុះផ្សេងៗទៀត ដើម្បីបញ្ចូលក្នុងប្រព័ន្ធព័ត៌មានវិទ្យា
   – រៀបចំផែនទី សម្រាប់បម្រើដល់ការគ្រប់គ្រង ការអភិរក្ស និងអភិវឌ្ឍន៍តំបន់ទន្លេសាប
   – អនុវត្តភារកិច្ចផ្សេៗទៀត ដែលអគ្គលេខាធិការដាន អ.ទ.ស ប្រគល់ជូន ។
២-រចនាសម្ព័ន្ធគ្រប់គ្រង
នាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស ជាអង្គភាពមួយចំណុះអគ្គលេខាធិកាដ្ឋាន នៃអាជ្ញាធរទន្លេសាប ដឹកនាំដោយប្រធាន ១ រូប និងមានអនុប្រធានជាជំនួយការ តាមការចាំបាច់។ នាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស ចែកចេញជា ៣ ការិយាល័យ។ ការិយាល័យនីមួយៗ ដឹកនាំដោយប្រធាន ១រូប និងមានអនុប្រធានមួយចំនួនជាជំនួយការ តាមការចាំបាច់។
នាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស មានរចនាសម្ព័ន្ធដូចខាងក្រោមៈ