នាព្រឹកថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរទន្លេសាប តំណាងក្រសួងធនធានទឹក និងឧតុនិយម និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមកិច្ចប្រជុំប្រឹក្សាយោបល់ ជាមួយតំណាងអ្នកឯកទេសគ្រប់គ្រងទឹកមកពីអង្គការ UNESCO ប្រចាំទីក្រុង Paris និងភ្នំពេញ។
គោលបំណងនៃកិច្ចប្រជុំ៖
ចែករំលែកព័ត៌មានគម្រោងដែលត្រូវអនុវត្តសម្រាប់ការគ្រប់គ្រងទឹកក្រោមដីឆ្លងដែន (Transboundary Groundwater Resources Management in the Great Mekong Subregion)
គម្រោងមានការចូលរួមពីក្រសួងពាក់ព័ន្ធមានដូចជា ក្រសួងបរិស្ថាន អង្គការ IUCN និង UNESCO ប្រចាំទីក្រុងភ្នំពេញ និងបណ្ដាលប្រទេសអនុតំបន់ទន្លេមេគង្គ៖ កម្ពុជា វៀតណាម ឡាវ និងថៃ។
កិច្ចប្រជុំបានបញ្ជាក់អំពីតួនាទី និងភារកិច្ចរបស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ដែលជាស្ថាប័នគោលទាក់ទងលើការគ្រប់គ្រងធនធានទឹក និងទឹកក្រោមដី។ ក្រុមការងារតំណាងអង្គការ UNESCO នឹងបន្តសហការ និងធ្វើការរួមគ្នា ដើម្បីឱ្យដំណើរការគម្រោងទទួលបានជោគជ័យនាពេលខាងមុខ៕








