Thursday, July 30, 2026

ឯកឧត្តម ជា សុខ​នី អគ្គលេខាធិការរង បន្ត​ចុះ​ពិនិត្យ​ទីតាំង​ដី​ដែល​រង​ការទន្ទ្រាន ភ្លើង​ឆេះ និង​ផ្ទៃ​ដីព្រៃ​រេចរឹល ដើម្បី​ផ្ទៀងផ្ទាត់​ជាមួយ​ផែនការ​ដាំ​ស្តារ​ព្រៃ​លិច​ទឹក ខេត្តសៀមរាប​

​ថ្ងៃ​ចន្ទ ១៣​កើត ដល់​ថ្ងៃ​អង្គារ ១៤​កើត ខែ​ទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី​២៧-២៨ ខែកក្កដា ឆ្នាំ​២០២៦ ដោយ​ទទួលបាន​ការណែនាំ និង​ចង្អុលបង្ហាញ​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ជា សុខ​នី អគ្គលេខាធិការរង តំណាងឱ្យ​ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម​អាជ្ញាធរ​ទន្លេសាប និង​ជា​ប្រធាន​ក្រុមការងារ បាន​ដឹកនាំ​មន្ត្រី​ក្រុមការងារ​បច្ចេកទេសរ​បស់​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប បន្ត​ចុះ​ពិនិត្យ​ទីតាំង​ដី​ដែល​រង​ការទន្ទ្រាន ភ្លើង​ឆេះ និង​ផ្ទៃ​ដីព្រៃ​រេចរឹល ដើម្បី​ផ្ទៀងផ្ទាត់​ជាមួយ​ផែនការ​ដាំ​ស្តារ​ព្រៃ​លិច​ទឹក ស្ថិតក្នុង​ភូមិសាស្ត្រ ស្រុក​ជីក្រែង និង​ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។ ការចុះពិនិត្យ​ដល់ទី​តាំង​ជាក់ស្តែង​នេះ​មាន​កិច្ចសហការ​ចូលរួម​ពី​លោក​អភិបាល អភិបាលរង​នៃ​គណៈ​អភិបាលស្រុក​ទាំងពីរ តំណាង​មន្ទីរ​ធនធានទឹក និង​ឧតុនិយម តំណាង​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល អង្គភាព​ជំនាញ​ពាក់ព័ន្ធ លោក​មេឃុំ ក្រុមប្រឹក្សាឃុំ នាយប៉ុស្តិ៍​នគរបាលរ​ដ្ឋ​បាល រួមជាមួយ​លោក​មេភូមិ​ដែលមាន​ការពាក់ព័ន្ធ​៕

ព័ត៌មាន និងព្រឹត្តិការណ៍