Wednesday, April 29, 2026

ឯកឧត្តម ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប អញ្ជើញ​ដឹកនាំ​សម្របសម្រួល​កិច្ចប្រជុំ​ពិភាក្សា​ការផ្តួចផ្តើម​រៀបចំ​គម្រោង​មូលនិធិ​បរិស្ថាន​ពិភពលោក GEF ជាមួយ​ក្រុមការងារ​ប​ច្ចេកទេស​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​ជលសា​ស្ត្រ​ណាន​ជី​ង (Nanijing Hydraulic Research Institute-NHRI) (NHRI) ក្រសួង​ធនធានទឹក នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន តាមរយៈ​ប្រព័ន្ធ​Zoom Meeting​

​នា​ព្រឹក​ថ្ងៃ​ពុធ ១៣​កើត ខែ​ពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ​២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២៦ ដោយ​ទទួលបាន​ការណែនាំ និង​ចង្អុលបង្ហាញ​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប និង​ជា​ប្រធាន​ក្រុមការងារ​ទទួលបន្ទុក​ការអនុវត្ត​គម្រោង​ក្រោម​កិច្ចសហប្រតិបត្តិការ​ជាមួយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​អញ្ជើញ​ដឹកនាំ​សម្របសម្រួល​កិច្ចប្រជុំ​ពី​ចម្ងាយ​តាមរយៈ (Zoom Meeting) រវាង​ក្រុមការងារ​អាជ្ញាធរ​ទន្លេ​សាប ជាមួយ​ក្រុមការងារ​ប​ច្ចេកទេស នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​ជល​សាស្ត្រ​ណាន​ជី​ង (Nanijing Hydraulic Research Institute-NHRI) (NHRI) ក្រសួង​ធនធានទឹក នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ដឹកនាំ​ដោយ Dr. Divid Zhou ។ ក្នុងជំនួប​នេះ​ភាគី​ទាំង​បាន​ពិភាក្សា ផ្តោត​សំខាន់​លើ​៖ (១).​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ភាពជា​ដៃគូ​យូរអង្វែង រវាង​អាជ្ញាធរ​ទន្លេសាប និង​ភាគី​ចិន​តាមរយៈ​កិច្ចសហប្រតិបត្តិការ​ជាមួយ​វិទ្យាស្ថាន​ស្រាវជ្រាវ​ជល​សាស្ត្រ​ណាន​ជី​ង (Nanijing Hydraulic Research Institute-NHRI) ក្រសួង​ធនធានទឹក នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន (២). ចែករំលែក​បទពិសោធ​ន៍ ទិន្នន័យ​ព័ត៌មាន​អំពី​បច្ចុប្បន្នភាព​នៃ​ការគ្រប់គ្រង​ធនធានទឹក​ចម្រុះ បរិស្ថាន និង​បញ្ហា​ប្រឈម​នានា ដែល​បាន និង​កំពុង​កើតមានឡើង​នៅ​បឹង​ទន្លេសាប និង​បឹង​មួយចំនួន​នៅ​ប្រទេស​ចិន (៣). ពិនិត្យ​និង​ពិភាក្សា​លើ​ការ​កិច្ចសហប្រតិបត្តិការ​លើ​ការផ្តួចផ្តើម​សិក្សា​រៀបចំ​គម្រោង​អនុវត្ត​រួមគ្នា​ស្តីពី​“ គម្រោងការ​គ្រប់គ្រង​ធនធានទឹក​ចម្រុះ (IWRM) សម្រាប់​ទន្លេសាប​”​ដែល​ទទួល​ហិរញ្ញប្បទាន​ពី (GEF) បន្ទាប់ពី​តំណាង​វិទ្យាស្ថាន​ស្រាវជ្រាវ​ធារាសាស្ត្រ​ណាន​ជី​ង​(NHRI) ក្រសួង​ធនធានទឹក នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បានធ្វើ​បទ​បង្ហាញ ពី “ Tonle Sap & GEF Brainstorming “៕

ព័ត៌មាន និងព្រឹត្តិការណ៍