ថ្ងៃសុក្រ ១១កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយទទួលបានការណែនាំ និងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប ដោយមានការគាំទ្រពីកងកម្លាំងនៃបញ្ជាការដ្ឋានកងទ័ពជើងគោកបានដឹកនាំមន្ត្រីក្រុមការងារបច្ចេកទេសរបស់អគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប បន្តចុះពិនិត្យសុពលភាពបង់លេខបង្គោលព្រំតំបន់៣, បង្គោលព្រំតំបន់កាត់ឆ្វៀល(តំបន់១ តំបន់២ ស្ថិតក្នុងតំបន់៣) ពិនិត្យទីតាំងដីដែលរងការទន្ទ្រាននាពេលកន្លងមក និង ផ្ទៃដីព្រៃរេចរិល ដើម្បីផ្ទៀងផ្ទាត់ជាមួយផែនការដាំស្តារព្រៃលិចទឹកឡើងវិញ ស្ថិតក្នុងភូមិសាស្ត្រឃុំព្នៅ និងឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។ ការចុះពិនិត្យដល់ទីតាំងជាក់ស្តែងនេះមានកិច្ចសហការចូលរួមពីលោកអភិបាលរងនៃគណៈអភិបាលស្រុកសន្ទុក តំណាងមន្ទីរធនធានទឹក និងឧតុនិយម តំណាងមន្ទីរបរិស្ថាន តំណាងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ការិយាល័យភូមិបាល តំបន់ប្រតិបត្តិការសឹករងស្រុក សង្កាត់រដ្ឋបាលជលផល អង្គភាពជំនាញពាក់ព័ន្ធថ្នាក់ស្រុក លោកមេឃុំ ក្រុមប្រឹក្សាឃុំព្នៅ និងឃុំកកោះ មេប៉ុស្តិ៍នគរបាលរដ្ឋបាល រួមជាមួយលោកមេភូមិដែលមានការពាក់ព័ន្ធ៕






















