Friday, March 6, 2026

ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ បាន​ដឹកនាំ​មន្ត្រី​ក្រុមការងារ​បច្ចេកទេស ចុះ​ពិនិត្យ​ទីតាំង​បង្គោលព្រំ​តំបន់​៣ បាញ់ថ្នាំ​សំគាល់​លេខ​បង្គោល​និង​ពិនិត្យ​ទីតាំង​អាទិភាព​សម្រាប់​ដាំ​ស្តារ​ព្រៃ​លិច​ទឹក​ឡើងវិញ​

អនុវត្តតាម​តួនាទី​ភារកិច្ច និង​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប នៅ​ថ្ងៃ​ព្រហស្បតិ៍ ៣​រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២៦ ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ រួមជាមួយ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប អមដោយ​កងកម្លាំង​នៃ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក បាន​ដឹកនាំ​មន្ត្រី​ក្រុមការងារ​បច្ចេកទេសរ​បស់​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប ដោយ​បែង​ចែកជា​២​មុខព្រួញ ៖

  • បន្ត​ចុះ​ពិនិត្យ​ទីតាំង​បង្គោលព្រំ​តំបន់​៣ បាញ់ថ្នាំ​សំគាល់​លេខ​បង្គោល និង​អក្សរ​ព្រំ​តំបន់​៣ ក្នុង សុពលភាព​ការងារ ជាមួយនិង​ការប្រមូល​ទិន្នន័យ​ទីតាំង​ទន្ទ្រាន​ដី​ដីព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣
  • បន្ត​ចុះ​ពិនិត្យ​ទីតាំង​អាទិភាព​សម្រាប់​ដាំ​ស្តារ​ព្រៃ​លិច​ទឹក​ឡើងវិញ ជាពិសេស​តំបន់​រង​ការទន្ទ្រាន ព្រៃ​រេច​រិល ដី​មិន​អាស្រ័យ​ផល​នៃ​ដែន​ព្រៃ​លិច​ទឹក​ដែល​ត្រូវការពារ ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​ពាម​ឆ្កោក ស្រុក​ជល​គី​រី ខេត្តកំពង់ឆ្នាំង​។
    ​ក្រុមការងារ​បាន​ចុះ​ពិនិត្យ​ដល់ទី​តាំង​ជាក់ស្តែង ដោយមាន​កិច្ចសហការ​ចូលរួម​ពី​អង្គភាព​ជំនាញ​ពាក់ព័ន្ធ ភូមិបាល​ស្រុក មេឃុំ ក្រុមប្រឹក្សាឃុំ និង​កងកម្លាំង​នៅ​មូលដ្ឋាន​ផ្ទាល់​៕

ព័ត៌មាន និងព្រឹត្តិការណ៍