Friday, March 6, 2026

ក្រុមការងារ​មន្ត្រី​បច្ចេកទេស​នៃ​អាជ្ញាធរ​ទន្លេសាប បាន​បន្ត​ចុះ​ពិនិត្យ និង​កំណត់​និយាម​កា​បង្គោល​កាត់​ឆ្វៀល​តំបន់ ១ តំបន់​២ ស្ថិតក្នុង​តំបន់​៣

​នា​ថ្ងៃ​អង្គារ ៨​រោច ដល់​ថ្ងៃ​ពុធ ៩​រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​៩ ដល់​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២៦ ដោយ​ទទួលបាន​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប ក្រុមការងារ​មន្ត្រី​បច្ចេកទេស​នៃ​អាជ្ញាធរ​ទន្លេសាប បាន​បន្ត​ចុះ​ពិនិត្យ និង​កំណត់​និយាម​កា​បង្គោល​កាត់​ឆ្វៀល​តំបន់ ១ តំបន់​២ ស្ថិតក្នុង​តំបន់​៣ ក្នុងភូមិ​សាស្ត្រ​ស្រុក​បរិបូ​ណ៍ ខេត្តកំពង់ឆ្នាំង និង​ចុះ​ពិនិត្យ​សុពលភាព និង​បង់​លេខ​បង្គោលព្រំ​តំបន់​៣ នៅ​ស្រុក​តាំងគោក​ខេត្តកំពង់ធំ​។​
​សូម​ជម្រាបជូន​ផងដែរ​ថា អាជ្ញាធរ​ទន្លេសាប បានចាប់ផ្តើម​អនុវត្ត​ការងារ​បោះបង្គោល​ព្រំ​តំបន់​៣ ជំហាន​១ នៅ​ឆ្នាំ​២០២៤ និង​បោះបង្គោល​ព្រំដី​តំបន់​កាត់​ឆ្វៀល ជំហាន​២​នេះ នៅ​ឆ្នាំ​២០២៥ ដោយបាន​ចុះ​ពិនិត្យ កំណត់​និយាម​កា និង​សាងសង់​បង្គោល​កាត់​ឆ្វៀល ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​បរិបូ​ណ៍ ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង និង​ស្រុក​តាំងគោក ខេត្តកំពង់ធំ ដែល​កំពុង​បន្ត​អនុវត្ត​ក្នុង​ឆ្នាំ ២០២៦​នេះ​៕

ព័ត៌មាន និងព្រឹត្តិការណ៍