Friday, March 6, 2026

ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ដឹកនាំ​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ​សុពលភាព​សំណង់​បង្គោល​កំណត់​ព្រំ​តំបន់​៣ និង​បង់​លេខ​រៀង​សំគាល់​បង្គោល​

អនុវត្តតាម​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធាន​អាជ្ញាធរ​ទន្លេសាប និង​តួនាទី​ភារកិច្ច​របស់​អាជ្ញាធរ​ទន្លេសាប ដែល​បាន​កំណត់ដោយ​រាជរដ្ឋាភិបាល នៅ​ថ្ងៃ​ព្រហស្បតិ៍ ៣​រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០២៦ ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ដឹកនាំ​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ​សុពលភាព​សំណង់​បង្គោល​កំណត់​ព្រំ​តំបន់​៣ និង​បង់​លេខ​រៀង​សំគាល់​បង្គោល ព្រមទាំង​តាមដាន​ការកាប់​ទន្ទ្រានព្រៃ​លិច​ទឹក​, ត្រួតពិនិត្យ​ការបន្ត​ចូល​អាស្រ័យ​ផល​ក្នុង​តំបន់​៣ ដេ​ី​ម្បី​វាយតម្លៃ​ផ្ទៃដី​សម្រាប់​ដាំ​ស្តា​ព្រៃ​លិច​ទឹក ស្ថិតក្នុង​ភូមិសាស្ត្រ ឃុំ​ពាម​ឆ្កោក ស្រុក​ជល​គី​រី ខេត្តកំពង់ឆ្នាំង​៕

ព័ត៌មាន និងព្រឹត្តិការណ៍