Saturday, March 7, 2026

ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ​អាជ្ញាធ​រ​ទន្លេសាប អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​ពិនិត្យ​វាយតម្លៃ​ការដំឡើង​ថ្នាក់ និង​ដំឡើង​ឋានន្តរសក្តិ​ជូន​មន្ត្រីរាជការ​អាជ្ញាធរ​ទ​ន្លេ​សាប​ប្រចាំឆ្នាំ​២០២៦

​នា​ព្រឹក​ថ្ងៃ​ចន្ទ ៨​កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២៦ ដោយ​ទទួលបាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធាន​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ​អាជ្ញាធ​រ​ទន្លេសាប បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ការងារ​ពិនិត្យ ការវាយតម្លៃ​ការដំឡើង​ថ្នាក់ និង​ដំឡើង​ឋានន្តរសក្តិ​ជូន​មន្ត្រីរាជការ​អាជ្ញាធរ​ទ​ន្លេ​សាប​ប្រចាំឆ្នាំ​២០២៦ ដែលមាន​ការចូលរួម​ពី​ឯកឧត្តម​អគ្គលេខាធិការរង ប្រធាន​-​អនុប្រធាននាយកដ្ឋាន និង​មន្ត្រី​នៃ​នាយកដ្ឋាន​រដ្ឋបាល ផែនការ និង​សហប្រតិបត្តិការ​។
​កិច្ចប្រជុំ​នេះ ក្នុង​គោលបំណង​សំខាន់​ដើម្បី​ពិនិត្យ​៖ ១. តារាង​បញ្ជីរាយនាម​មន្ត្រី​ស្នើសុំ​ដំឡើង​ថ្នាក់ និង​ឋានន្តរសក្តិ​តាម​វេន និង​អតីតភាព​ការងារ​ប្រចាំឆ្នាំ​២០២៦ ចំនួន ២២​រូប​, ២. វាយតម្លៃ​លើ​បុគ្គលិកលក្ខណៈ​សម្បត្តិ គុណ​តម្លៃ ប្រសិទ្ធភាព​ការងារ សីលធម៌ ស្មារតី​ទទួលខុសត្រូវ គំនិត​ផ្តួចផ្តើម ច្នៃប្រឌិត និង​គិត​ផលប្រយោជន៍​រួម​។
​សូមបញ្ជាក់​ជូន​ផងដែរ​ថា អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប បានការ​រៀបចំ​កិច្ចប្រជុំ​វាយតម្លៃ​នេះ ជាប្រចាំ​រៀងរាល់​មួយឆ្នាំ​ម្តង និង​អនុលោម​តាមច្បាប់ បទ​ប្បញ្ញត្តិ​នានា​របស់​ក្រសួង​មុខងារសាធារណៈ ដូចជា​លិខិត​លេខ ៥៧៤៧ ម​ស​.​ត្ររ ចុះ​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៩ ស្តីពី​នីតិវិធី​ក្នុងការ​បំពេញបែបបទ​មួយចំនួន​លើ​ការដំឡើង​ឋានន្តរសក្តិ ថ្នាក់​ប្រចាំឆ្នាំ ឋានន្តរសក្តិ ថ្នាក់​កិត្តិយស និង​ដំឡើង​ឋានន្តរសក្តិ ថ្នាក់ តាម​កម្រិត​សញ្ញាបត្រ​ជូន​មន្ត្រីរាជការ​៕

ព័ត៌មាន និងព្រឹត្តិការណ៍