នាថ្ងៃអង្គារ ២កើត ដល់ថ្ងៃព្រហស្បតិ៍ ៤កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ លោកស្រី ប្រាក់ ចាន់វឌ្ឍនា អនុប្រធាននាយកដ្ឋានធនធានធម្មជាតិ នៃអាជ្ញាធរទន្លេសាប បានចូលរួមសិក្ខាសាលាសិក្ខាសាលាស្តីពី “ដំណើរការនៃការប្រើប្រាស់ឧបករណ៍វាស់ លំហូរទឹក“ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
គោលបំណង នៃសិក្ខាសាលាគឺ៖
- ស្វែងយល់ពីការប្រើប្រាស់ឧបករណ៍វាស់លំហូរទឹកពីអ្នកជំនាញ និង
- ការប្រើប្រាស់ឧបករណ៍ការត្រួតពិនិត្យ ការតាមដានគុណភាពទឹកបរិស្ថាន
- ដោយមានបង្ហាញទាំងផ្នែកទ្រឹស្តី ការអនុវត្តការប្រើប្រាស់ឧបករណ៍ចុះវាស់នៅនឹងទីតាំងផ្ទាល់ និងរហូតទទួលបានទិន្នន័យយកមកធ្វើការបកស្រាយ និងវិភាគ។
សូមជម្រាបជូនថា សិក្ខាសាលានេះរៀបចំក្រោម កិច្ចសហការរវាងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ជាមួយនឹងមន្ទីរពិសោធន៍តំបន់ឆ្នេរ និងដីសើម ព្រមទាំង Xylem Water Solution & Technology ដោយមានការចូលរួម ពីក្រសួងធនធានទឹក និងឧតុនិយម, ក្រសួងសារធារណៈការ និងដឹកជញ្ជូន, ក្រសួងបរិស្ថាន, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងរ៉ែ និងថាមពល, អាជ្ញាធរទន្លេសាប, អគ្គិសនីកម្ពុជា, រដ្ឋាករទឹកស្វយ័តភ្នំពេញ, សកលវិទ្យាល័យភូមិន្ទភ្នំពេញ កំពង់ផែស្វយ័តភ្នំពេញ ព្រមទាំងក្រុមហ៊ុនទីប្រឹក្សាដែលពាក់ព័ន្ធនឹងទឹក៕















