Saturday, March 7, 2026

ឯកឧត្តម ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប អញ្ជើញ​បន្ត​ចុះ​ត្រួតពិនិត្យ វាយតម្លៃ និង​ថែទាំ​ឧបករណ៍​ស្ថានីយឧតុនិយម​និង​ជលសា​ស្ត្រ​បញ្ជូន​ទិន្នន័យ​ស្វ័យប្រវត្តិ នៅ​ខេត្តកំពង់ធំ បាត់ដំបង និង​ខេត្តកំពង់ឆ្នាំង​

​អនុវត្តតាម​ភារកិច្ច​ចំពោះមុខ​ដែល​ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា​ប្រធាន​អាជ្ញាធរ​ទន្លេសាប បានប្រគល់​ជូន នា​ថ្ងៃ​អង្គារ ១០​រោច ខែបុស្ស ឆ្នាំម្សាញ់​សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២៦ ឯកឧត្តម ម៉ៅ ហាក់​អនុប្រធាន​អាជ្ញាធរ​ទន្លេសាប និង​ជា​ប្រធាន​ក្រុមការងារ​បាន​បន្ត​ដឹកនាំ​មន្ត្រី​បច្ចេកទេស​អគ្គលេខាធិកា​រដ្ឋា​ន​អាជ្ញាធរ​ទន្លេសាប ចុះ​ត្រួតពិនិត្យ​វាយតម្លៃ និង​ថែទាំ​ឧបករណ៍​ស្ថានីយឧតុនិយម និង​ជលសា​ស្ត្រ​ទទួល​និង​បញ្ជូន​ទិន្នន័យ​ស្វ័យប្រវត្តិ (AWS,HR) មាន​ចំនួន ៤​ស្ថានីយ លើ ៣​ទីតាំង​ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ធំ បាត់ដំបង និង​ខេត្តកំពង់ឆ្នាំង មាន​ដូចខាងក្រោម​៖

  • ខេត្តកំពង់ធំ : ស្ថិតនៅក្នុង​បឹង​ទន្លេសាប ឃុំ​ពាម​បាង ស្រុក​ស្ទោង មាន​ស្ថានីយឧតុនិយម​(AWS) ចំនួន​១​ទីតាំង
  • ខេត្តបាត់ដំបង : ស្ថិតនៅ​ចំណុច​ដងស្ទឹង​សង្កែ ឃុំ​ច្រាំង​ចោត ស្រុក​បាណន់ មាន​ស្ថានីយ​ជលសា​ស្ត្រ HR ចំនួន ១​ទីតាំង
  • ខេត្តកំពង់ឆ្នាំង : ស្ថិតនៅក្នុង​បឹង​ទន្លេសាប ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរ​ណ៌ មាន​ស្ថានីយ​ជលសា​ស្ត្រ (HR) និង​ស្ថានីយឧតុនិយម (AWS) ចំនួន ១ ទីតាំង​។
    ​សូម​ជម្រាបជូន​ថា អាជ្ញាធរ​ទន្លេសាប​ក្រោម​កិច្ចសហប្រតិបត្តិការ​ជាមួយ​វិទ្យាស្ថាន​ស្រាវជ្រាវ​ជលសា​ស្ត្រ ណាន​ជី​ង (Nanjing Hydraulic Research Institute-NHRI) និង​វិទ្យាស្ថាន​ស្រាវជ្រាវ​ណាន​ជី​ង​ផ្នែក​ជលសា​ស្ត្រ​និង​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​សម្រាប់​ការអភិរក្ស (Nanjing ResearchInstitute Hydrology and Water Conservation Automation-NIHWA) បាន​អនុវត្ត​គម្រោង​សាកល្បង​បច្ចេកវិទ្យា​តាមដាន​ទទួល និង​បញ្ជូន​ទិន្នន័យ​ជលសា​ស្ត្រ​-​ឧតុនិយម និង​អាកាសធាតុ​នៅក្នុង​អាង​បឹង​ទន្លេសាប​ដែលមាន ១១ ស្ថានីយ លើ ៨ ទីតាំង និង​មាន Master Station នៅ​អាជ្ញាធរ​ទន្លេសាប​៕

ព័ត៌មាន និងព្រឹត្តិការណ៍