Saturday, March 7, 2026

ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ​អាជ្ញាធ​រ​ទន្លេសាប​ចុះ​ពិនិត្យ​ទីតាំង​ដីព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣ ដែល​រង​ការទន្ទ្រាន​កន្លងមក​

​នា​ថ្ងៃ​សៅរ៍ ៧​រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០២៦ ដោយ​ទទួលបាន​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប​, ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ​អាជ្ញាធ​រ​ទន្លេសាប រួមជាមួយ​ឯកឧត្តម​អគ្គលេខាធិការរង​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ចុះ​ពិនិត្យ​ទីតាំង​ដីព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣ ដែល​រង​ការទន្ទ្រាន​កន្លងមក ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​ស​ង្វើ​យ និង​ឃុំ​គោកធ្លក​ក្រោម ស្រុក​ជីក្រែង ខេត្តសៀមរាប​។
​ការចុះពិនិត្យ​នេះដែរ ទទួលបាន​កិច្ចសហការ​ចូលរួម​ពី​លោក​អភិបាលរង​នៃ​គណៈ​អភិបាលស្រុក​ជីក្រែង ក្រុមប្រឹក្សាឃុំ តំណាង​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខណ្ឌ​រដ្ឋបាល​ជលផល នាយប៉ុស្តិ៍​នគរបាលរ​ដ្ឋ​បាល កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ជីក្រែង ខេត្តសៀមរាប​។ ចំពោះ​ទីតាំង​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣ ខាង​លេ​ី​ក្រុមការងារ​ពិនិត្យ​ឃេ​ី​ញ​ថា អាជ្ញាធរ​ស្រុក​រួមជាមួយ​ជំនាញ​ពាក់​ព​ន្ធ័​បាន​សហការ​ទប់ស្កាត់បាន​ល្អ ពុំមាន​ការបន្ត​ចូល​ទីតាំង​ទន្ទ្រាន​ចាស់ និង​ការកាប់​ឈូសឆាយ​ព្រៃ​លិច​ទឹក​ថ្មី​ឡេ​ី​យ​។
​សូម​ជម្រាបជូន​ថា អាជ្ញាធរ​ទន្លេសាប មាន​ភារកិច្ច​អនុវត្ត​ការងារ​ជាប្រចាំ​លើ​កិច្ចការពារ ថែរក្សា អភិរក្ស​ធនធានធម្មជាតិ​ជាពិសេស​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣ តាម​បណ្តា​ខេត្ត​ទាំង​៦ ជុំវិញ​បឹង​ទន្លេសាប​៕

ព័ត៌មាន និងព្រឹត្តិការណ៍