នាថ្ងៃសុក្រ ៦រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ ដោយមានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប, ឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការអាជ្ញាធរទន្លេសាប អមដោយឯកឧត្តមអគ្គលេខាធិការរង បានដឹកនាំមន្ត្រីក្រុមការងារអគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប ចុះពិនិត្យករណីប្រជាពលរដ្ឋរស់នៅលេីផ្ទះបណ្តែតទឹក មកតាំងទីលំនៅបណ្តោះអាសន្នក្នុងតំបន់៣ ជាប់បង្គោលព្រំលេខ ២៣៨ និងការសាងសង់ទីស្នាក់ការ ប៉ុស្តិ៍នគរបាលចរាចរណ៍ផ្លូវទឹក សេដ្ឋកិច្ច និងអន្តោប្រវេសន៍ នៅក្នុងភូមិ៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ការចុះពិនិត្យនេះដែរទទួលបានកិច្ចសហការចូលរួមពីលោកអភិបាលរងនៃគណៈអភិបាលស្រុកក្រគរ លោកប្រធានការិយាល័យគ្រប់គ្រង អភិរក្សធនធានទឹក នៃមន្ទីរធនធានទឹក និងឧតុនិយមខេត្ត តំណាងការិយាល័យចរាចរណ៍ផ្លូវទឹក និងលោកមេឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់៕



























