Saturday, March 7, 2026

ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ​អាជ្ញាធ​រ​ទន្លេសាប ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​អន្តរក្រសួង អំពី​ដំណើរការ​អនុវត្ត និង​រចនាសម្ព័ន្ធ​គ្រប់គ្រង​របស់​សមាគម សហគមន៍​តំបន់​អភិរក្ស​ជីវចម្រុះ​បឹង​ពារាំង​

​តាម​ការចង្អុលបង្ហាញ​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប ព្រឹក​ថ្ងៃ​សុក្រ ៧​រោច ខែ​មិគសិរ ឆ្នាំម្សាញ់ សប្តស័ក​ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២៥ ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ​អាជ្ញាធ​រ​ទន្លេសាប បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​អន្តរក្រសួង អំពី​ដំណើរការ​អនុវត្ត និង​រចនាសម្ព័ន្ធ​គ្រប់គ្រង​របស់​សមាគម សហគមន៍​តំបន់​អភិរក្ស​ជីវចម្រុះ​បឹង​ពារាំង​។ កិច្ចប្រជុំ​មានការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម ថ្នាក់ដឹកនាំ​តំណាង​មកពី​ក្រសួងទេសចរណ៍​, ក្រសួង​ធនធានទឹក និង​ឧតុនិយម​, ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​,​ក្រសួងបរិស្ថាន និង​មន្ត្រី​បច្ចេកទេស របស់​អគ្គលេខាធិការ​ដ្ឋា​ន អាជ្ញាធរ​ទន្លេសាប​។
​កិច្ចប្រជុំ​នេះ មាន​គោលបំណង​ដើម្បី​៖
១. ពិភាក្សា​លើ​នីតិវិធី​សម្រាប់​ការរួម​ប​ញ្ជូ​ល​គ្នា​រវាង​សមាគម សហគមន៍ ទេសចរណ៍​បឹង​ពារាំង និង​សហគមន៍​នេសាទ​ចុង​ឃ្នៀ​ស​
២. ពិភាក្សា​ពី​នីតិវិធី​រៀបចំ​រចនាសម្ព័ន្ធ​គ្រប់គ្រង របស់​សហគមន៍​ឱ្យបាន​ច្បាស់លាស់ និង​ស្របតាម​លិខិតបទដ្ឋាន​គតិយុត្ត​៕

ព័ត៌មាន និងព្រឹត្តិការណ៍