Saturday, March 7, 2026

ក្រុមការងារ​ការិយាល័យ​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម​លើ​ធនធានធម្មជាតិ នៃ​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​បន្ត​ចុះ​សិក្សា​តាមដាន វាយតម្លៃ​លើ​ការធ្វើ​អាជីវកម្ម​ត្រី ត្រី​នុយ សិប្បីសត្វ និង​ចរន្ត​ទីផ្សារ​តាម​ច្រកចេញ​-​ចូល នៅ​បណ្តា​ខេត្ត​ទាំង ៦ និង​តំបន់​ពាក់ព័ន្ធ​ជុំវិញ​បឹង​ទន្លេសាប

​កាលពី​ថ្ងៃ​អង្គារ ៦​កើត ដល់​ថ្ងៃ​សៅរ៍ ១០​កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​៨ ដល់​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២៤ ក្រុមការងារ​ការិយាល័យ​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម​លើ​ធនធានធម្មជាតិ បាន​ចុះ​សិក្សា​តាមដាន វាយតម្លៃ​លើ​ការធ្វើ​អាជីវកម្ម​ត្រី ត្រី​នុយ សិប្បីសត្វ និង​ចរន្ត​ទីផ្សារ​តាម​ច្រកចេញ​-​ចូល ស្ថិតនៅ​នៅ​ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម (​កន្លែង​ឡើង​ត្រី​ច្រក​កំពង់​ឃ្លាំង​) នៅ​ឃុំ​កំពង់​ភ្លុក ស្រុក​ប្រាសាទបាគង (​កន្លែង​ឡើង​ត្រី​ច្រក​កំពង់​ភ្លុក​) សង្កាត់​ចុង​ឃ្នៀ​ស ក្រុង​សៀមរាប (​កន្លែង​ឡើង​ត្រី​ច្រក​ចុង​ឃ្នៀ​ស​) និង​ឃុំ​កែវ​ពណ៌ ស្រុក​ពួក (​កន្លែង​ឡើង​ត្រី​ច្រក​មេ​ជ្រៃ​) ខេត្តសៀមរាប ។​
​ការចុះ​សិក្សា​នេះ ក្រុមការងារ​បានធ្វើកា​រ​ចុះ​ជួប​ជាមួយ ៖
១. ជួប​សម្ភាសន៍​ជាមួយ​អាជ្ញាធរ​ដែនដី​
២. សម្ភាសន៍​ជាមួយ​ប្រជា​នេសាទ​
៣. សម្ភាសន៍​ជាមួយ​អាជីវក​រទិញ​-​លក់​ត្រី ត្រី​នុយ និង​សិប្បីសត្វ​
៤. ជួប​សម្ភាសន៍​ជាមួយ​អ្នក​ចឹ​ញ្ចឹ​ម​ត្រី ។​
​សូម​ជម្រាបជូន​ថា​៖ សកម្ម​ភាពចុះ​តាមដាន វាយតម្លៃ​លើ​ការធ្វើ​អាជីវកម្ម​ត្រី ត្រី​នុយ សិប្បីសត្វ និង​ចរន្ត​ទីផ្សារ​តាម​ច្រកចេញ​-​ចូល នៅ​បណ្តា​ខេត្ត​ទាំង ៦ និង​តំបន់​ពាក់ព័ន្ធ​ជុំវិញ​បឹង​ទន្លេសាប គឺជា​សកម្មភាព​មួយ​ក្នុងចំណោម​សកម្មភាព​សំខាន់ៗ​ជាច្រើន ដែល​ត្រូវ​បានអនុម័ត​ដាក់ឱ្យអនុវត្ត​នៅក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ ២០២៤ របស់​អាជ្ញាធរ​ទន្លេសាប ។ សកម្មភាព​ខាងលើនេះ មាន​គោលបំណង​៖
តាមដាន​បរិមាណ​នៃ​ការធ្វើ​អាជីវកម្ម​ធនធានធម្មជាតិ​នៅ​តំបន់​បឹង​ទន្លេសាប​
សិក្សា​អំពី​ប្រភព និង​ប្រភេទ​ត្រី​នុយ​ដែល​ធ្វើ​អាជីវកម្ម​លើ​វារីវប្បកម្ម​
សិក្សា​ចរន្ត​ទីផ្សារ​នៃ​ធ្វើ​ការធ្វើ​អាជីវកម្ម​ធនធានធម្មជាតិ និង​ផល​ប៉ះ​ផល​នៃ​ការធ្វើ​អាជីវកម្ម​លើ​ធនធានធម្មជាតិ​៕

ព័ត៌មាន និងព្រឹត្តិការណ៍