Saturday, March 7, 2026

ក្រុមការងារការិយាល័យ នីតិកម្ម នៃនាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ ដឹកនាំដោយ លោក សុខ មុនី ប្រធានការិយាល័យ បានបន្តចុះសិក្សាពីស្ថានភាពរស់នៅរបស់ប្រជាជនលើការប្រើប្រាស់ធនធានធម្មជាតិ និងបរិស្ថាននៅតំបន់បឹងទន្លេសាប ក្នុងភូមិសាស្រ្តខេត្តសៀមរាប

កាលពីថ្ងៃអង្គារ ៨រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារការិយាល័យនីតិកម្ម ដឹកនាំដោយ លោក សុខ មុនី ប្រធានការិយាល័យ បានចុះសិក្សាពីស្ថានភាពជីវភាពរស់នៅរបស់ប្រជាជនលើការប្រើប្រាស់ធនធានធម្មជាតិ និងបរិស្ថាននៅតំបន់បឹងទន្លេសាប សិ្ថតនៅក្នុងភូមិសាស្ត្រឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

សកម្មភាពខាងលើ ក្រុមការងារបានជួបសម្ភាសន៍ជាមួយ ៖
១. ប្រជាជនដែលមានមុខរបរទ្រទ្រង់ជីវភាពដោយការអាស្រ័យផលលើធនធានធានធម្មជាតិ
២. អាជ្ញាធរមូលដ្ឋានភូមិ ឃុំ ពាក់ព័ន្ធនឹងស្ថានភាពទូទៅរបស់តំបន់។
ក្នុងការចុះសិក្សានៅតំបន់ខាងលើ ក្រុមការងារ ទទួលបានលទ្ធផល ដូចតទៅ ៖
១. ប្រជាជននៅក្នុងតំបន់សិក្សាមានមុខរបរសំខាន់ៗ ដើម្បីទ្រទ្រង់ជីវភាពរួមមាន: ការងារនេសាទត្រី៦៥% , សេវាកម្មទេសចរណ៍៣០%, និងលក់ដូរតាមផ្ទះ៥%
២. ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនក្នុងតំបន់សិក្សាមានបញ្ហាប្រឈមដោយពួកគាត់ មិនមានផ្ទៃដីសម្រាប់បង្កបង្កើនផល, ផលនេសាទ និងភ្ញៀវទេសចរណ៍ធ្លាក់ចុះ
៣. កត្តាមួយចំនួនដែលជះឥទ្ធិពលលើជីវភាពរបស់ពួកគាត់រួមមាន
-កត្តាគ្រួសារ : ខ្វះកម្លាំងពលកម្មក្នុងគ្រួសារ(សមាជិកតិច), ចាស់ជរាមានជម្ងឺ , និងការអប់រំទាប
កត្តាធម្មជាតិ : មានគ្រោះរាំងស្ងួត, និងការថយចុះធនធានធម្មជាតិ(ត្រី)
កត្តាសង្គម : ចំណាយលើអាហារហូបចុកកើនឡើងដោយសារនេសាទត្រីមិនបានត្រូវទិញត្រីចិញ្ចឹមពីផ្សារមកហូប
៤. ប្រជាជនក្នុងតំបន់សិក្សាមានតម្រូវការចាំបាច់មួយចំនួនដើម្បីជម្រុញជីវភាពរស់នៅរបស់ពួកគាត់មានភាពប្រសើរឡើង
ជួយទប់ស្កាត់បទល្មើសនេសាទនៅបឹងទន្លេសាបជម្រុញការផ្សព្វផ្សាយពីសក្តានុពល និងសេវាកម្មទេសចរណ៍ជួយបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដើម្បីកាត់បន្ថយការពឹងអាស្រ័យតែលើការនេសាទជួយផ្តល់ឥណទានដែលមានអត្រាការប្រាក់ទាបសូមជម្រាបជូនថាៈ សកម្មភាពចុះសិក្សាពីស្ថានភាពរស់នៅរបស់ប្រជាជនលើការប្រើប្រាស់ធនធានធម្មជាតិ និងបរិស្ថាននៅតំបន់បឹងទន្លេសាបមានគោលបំណង ១).កំណត់ពីសក្តានុពលធនធានធម្មជាតិនៅតំបន់បឹងទន្លេសាប ២). វាយតម្លៃពីកត្តាផ្សេងៗ ដែលជះឥទ្ធិពលដល់ជីវភាពរស់នៅរបស់ប្រជាជន និង៣). វិភាគពីតម្រូវការរបស់ប្រជាជនរស់នៅតំបន់បឹងទន្លេសាប៕

ព័ត៌មាន និងព្រឹត្តិការណ៍