ថ្ងៃព្រហស្បតិ៍ ៣រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយទទួលបានការណែនាំ និងអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប ដោយមានការគាំទ្រពីកងកម្លាំងនៃបញ្ជាការដ្ឋានកងទ័ពជើងគោកបានដឹកនាំមន្ត្រីក្រុមការងារបច្ចេកទេស របស់អគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប បន្តចុះពិនិត្យសុពលភាពបង់លេខបង្គោលព្រំតំបន់៣, បង្គោលព្រំតំបន់កាត់ឆ្វៀល (តំបន់១ តំបន់២ ស្ថិតក្នុងតំបន់៣) និងពិនិត្យទីតាំងដីដែលរងការទន្ទ្រាននាពេលកន្លងមក ដើម្បីផ្ទៀងផ្ទាត់ជាមួយផែការដាំស្តារព្រៃលិចទឹកឡើងវិញ ស្ថិតក្នុងភូមិសាស្ត្រឃុំបារាយណ៍ និងឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ការចុះពិនិត្យដល់ទីតាំងជាក់ស្តែងនេះមានកិច្ចសហការចូលរួមពីលោកអភិបាលរងនៃគណៈអភិបាលស្រុកបារាយណ៍ តំណាងមន្ទីរធនធានទឹក និងឧតុនិយម មន្ទីរបរិស្ថាន អង្គភាពជំនាញពាក់ព័ន្ធថ្នាក់ស្រុក ក្រុមប្រឹក្សាឃុំបារាយណ៍ ឃុំចុងដូង លោកមេភូមិ រួមជាមួយនឹងកងកម្លាំងនៃទីបញ្ជាការស្រាលស្រុកបារាយណ៍ ខេត្តកំពង់ធំ៕


















